តាមរយៈគេហទំព័រសម្រាប់គាំទ្រការថត និងវីដេអូពាណិជ្ជកម្មបានអោយដឹងថា ក្រុមហ៊ុន Porn Hub ជាក្រុមហ៊ុនផ្តល់សេវាកម្មផ្នែកសិចល្បីល្បាញបំផុតក្នុងលោក កំពុងត្រៀមបញ្ចូនតួរប្រុសម្នាក់ តួរស្រីម្នាក់ និងអ្នកថតម្នាក់ទៅកាន់អវកាសដើម្បីថតភាពយន្តសិចដំបូងបំផុតនៅទីនោះ។
វាដូចជាគំរោងលេងសើច ប៉ុន្តែក្រុមហ៊ុនបានធ្វើអោយប្រាកដប្រជាដោយដាក់ប្រកាសសុំជំនួយពីអ្នកគាំទ្ររបស់ខ្លួន ហើយអ្វីដែលគួរអោយភ្ញាក់ផ្អើលនោះ គឺមានប្រាក់ជំនួយឧបត្ថម្ភពីអ្នកគាំទ្រគំរោងនេះចំនួន ១៥ម៉ឺនដុល្លារអាមេរិកឯណោះ។ យ៉ាងណា ក្រុមហ៊ុន Porn Hub បានប្រាប់ថា ពួកគេនៅត្រូវការប្រាក់ជាច្រើនទៀតដើម្បីអាចឡើងទៅកាន់អវកាសបាន។
គំរោងនេះមានឈ្មោះថា SEXPLORATION ហើយវានឹងក្លាយជាចំណងជើងរឿងផងដែរ។ ចំនែកតារាស្រីវិញគឺបានទៅលើតារាម្ចាស់ពានរង្វាន់ DP Star គឺនាង Eva Lovia និងតួរប្រុសបានទៅលើ លោក Johnny Sins ដែលជាតួរប្រុសមានបទពិសោធន៌សំដែងកុនសិច ៨ឆ្នាំមកហើយ។