វាមិនពិបាកនោះទេ ដែលត្រូវធ្វើសេចក្តីរាយការណ៌ពីកីឡាករកំពូលល្បីលោក Christiano Ronaldo ដើម្បីទទួលបានអ្នកទស្សនាច្រើន ប៉ុន្តែពិធីការិនីទូរទស្សន៌វេណេស៊ូអេឡានេះវិញ កាន់តែពិសេសទៅទៀត គឺស្រាតគ្មានសល់តែម្តង។
យើងមិនគិតនឹកស្មានដល់នោះទេ ព្រោះរឿងរ៉ាវស្នេហារបស់កីឡាករ Ronaldo វាបានក្លាយជារឿងសាធារណៈទៅហើយ ប៉ុន្តែដឹងអីស្រាប់តែពិធីការិនីទូរទស្សន៌វេណេស៊ូអេឡា នាង Yuvi Pallares ម្នាក់ បានឡើងមកខាងមុខកញ្ចក់រូបភាពហើយធ្វើសេចក្តីរាយការណ៌អំពី Ronaldo និង តារាម៉ូដែលទស្សនាវដ្តី Playboy នាង Daniella Chavez ដែលអ្នកទាំងពីរកំពុងតែទំនាក់ទំនងគ្នាអាថ៌កំបាំង។

ដើមហេតុដែល Yuvi Pallares ត្រូវចេញមកស្រាតខ្ទេចខ្ទីគ្មានសល់ បង្ហាញរបស់របរម៉ែចែកអោយខាងមុនទស្សនិកជនរាប់សិបលាននាក់កំពុងទស្សនានេះ គឺដោយសារតែនាងធ្លាប់បាននិយាយឌឺដងដាក់ទៅ Daniella Chavez ថា ទំនាក់ទំនងជាមួយ Ronaldo គឺជារឿងទៅមិនរួចនោះទេ។
យ៉ាងណាក៏ដោយ ពិធីការិនីរូបនេះ បានកំពុងកសាងកេរ្តិ៍ឈ្មោះល្បីល្បាញភ្លាមៗទូទាំងពិភពលោក ក្រោយការចាក់ផ្សាយតែប៉ុន្មានម៉ោងប៉ុណ្ណោះ៕