ជាថ្មីម្តងទៀតសាលាឧទ្ធរណ៍នឹងបើកសវនាការលើការសុំនៅក្រៅឃុំរបស់លោកវ៉នពៅ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែមីនាខាងមុខនេះ។ ទាក់ទងនឹងការបើកសវនាការរបស់សាលាឧទ្ធរណ៍លើការសុំនៅក្រៅឃុំរបស់លោក វ៉នពៅនេះ លោកសុខ ឈុនអឿង ប្រធានស្តីទីសមាគមប្រជាធិបតេយ្យឯករាជ្យក្រៅប្រព័ន្ធមានសង្ឃឹមយ៉ាងមុតមាំថា លោកវ៉ន ពៅ នឹងត្រូវដោះលែងឲ្យនៅក្រៅឃុំ។
ការសង្ឃឹមជឿជាក់របស់លោកសុខ ឈុនអឿង ចង់សំដៅថា បើការបើកសវនាការរបស់សាលាឧទ្ធរណ៍ នៅថ្ងៃទី២៤ មីនាខាងមុខប្រកដោយវិជ្ជាជីវៈច្បាស់លាស់ និងមិនជាប់ពាក់ព័ន្ធ និងបញ្ហានយោបាយនោះលោកវ៉ន ពៅ នឹងត្រូវដោះលែងឲ្យមានសេរីភាពយ៉ាងពិតប្រាកដ។
គួរម្លឹកដែលថាកាលពីថ្ងៃទី១១ ខែកុម្ភៈកន្លងទៅ សាលាឧទ្ធរណ៍ក៍ធ្លាប់បានបើកសវនាការលើករណីស្នើរសុំឲ្យមានការដោះលែង លោកវ៉ន់ ពៅ និងជនទាំង២០នាក់ម្តងរួចមកហើយ។ ប៉ុន្តែការស្នើសុំឲ្យលោកវ៉ន ពៅ នៅក្រៅឃុំកន្លងមក សាលាឧទ្ធរណ៍មិនបានសម្រេចអ្វីឡើយ។
សូមបញ្ជាក់ដែរថា បច្ចុប្បន្នលោកវ៉ន ពៅ និងមនុស្ស២០នាក់ទៀត កំពុងជាប់ឃុំខ្លួននៅមន្ទីឃុំឃាំងម៣ ត្រពាំងផ្លុងខេត្តកំពង់ចាម៕
