រាជធានីភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃ ទី ២០ ខែ មីនា ២០១៤ បានបើកសវនាការជំនុំជម្រះ ប្រកាស សាលក្រម លើសំណុំរឿង បុរសជាប់ចោទ ជាអ្នករត់ម៉ូតូឌុបម្នាក់ពីបទ ជាប់ពាក់ព័ន្ធនឹងករ ណីអន្ទងខ្លួននារីរត់តុវ័យ១៧ឆ្នាំ ម្នាក់ ធ្វើការនៅភោជនីដ្ឋានបឹងលាភ និង ជានិស្សិតរៀ ននៅសកលវិទ្យាល័យ មួយកន្លែងនៅក្នុងរាជធានីភ្នំពេញ ទៅដើរលែង និ ង បានលួចដាក់ថ្នាំសណ្តប់ នៅក្នុងស្រាបៀរ បណ្តាល ឲ្យនាងស្រវឹងបាត់បង់ស្មារតី និង នាំនារីរង គ្រោះទៅរំលោភសេពសន្ថវៈ បានសម្រេចចំនួន៣ ដង នៅក្នុងបន្ទប់ផ្ទះសំណាក់នា គ២ ក្នុង សង្កាត់ទឹកថ្លាខណ្ឌសែនសុខ កាលឆ្នាំមុន។ តុលាការបានសម្រេច ផ្តន្ទាទោស រូបគា ត់ ដាក់គុក រយៈពេល ៥ឆ្នាំ និង បង្គាប់ឲ្យសងជម្ងឺចិត្ត ចំនួន ៤ លានរៀល (ប្រមាណ១០ ០០ដុល្លារអាមេរិក) ។
លោកចៅក្រម កែវ មុនី នៃ សាលាដំបូងរាជ ធានីភ្នំពេញ បានឲ្យដឹងថាៈ បុរស ជាប់ចោទខាងលើនេះ មានឈ្មោះ យុន រដ្ឋា ហៅ សិដ្ឋ អាយុ៣២ ឆ្នាំ មានមុខរបររត់ម៉ូតូឌុប ត្រូវបានតុលាការ កាត់ទោសបទ«រំលោភសេ ពសន្ថវៈ» ជាប់ពាក់ព័ន្ធនឹងករណីលួចដាក់ថ្នាំនៅក្នុងកែវស្រាបៀររបស់នារីរង គ្រោះ ឈ្មោះ ជា ម៉ានីន អាយុ១៧ ឆ្នាំ ជានារីរត់តុ ភោជនីដ្ឋានបឹងលាភ ស្ថិតនៅក្នុងសង្កាត់ព្រែកលាភ ខណ្ឌ ឬស្សីកែវ និង ជានិស្សិត (មកពីខេត្តកំពង់ធំ) បណ្តាលឲ្យនាងស្រវឹងបាត់បង់ស្មារតី និង នាំនា ង ទៅរំលោភសេពសន្ថវៈ នៅក្នុងបន្ទប់ផ្ទះសំណាក់នាគ២ ស្ថិតនៅមុខផ្សារហេងលី សង្កាត់ទឹកថ្លាខណ្ឌសែនសុខ កាលពីរាត្រី ថ្ងៃ ទី ២០ ខែ សីហា ២០១៣។
លោកចៅក្រមបានបន្ថែមថា៖ ជនជាប់ចោទឈ្មោះ យុន រដ្ឋា ត្រូវបានតំណាងអយ្យការចោទ ប្រកាន់ពីបទ«រំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោ ស» តាមមាត្រា២៣៩ នៃ ក្រមព្រហ្មទណ្ឌ ដោយសារតែជនជាប់ចោទបានប្រើអំពើហិង្សាដោយកា រវ៉ៃទៅលើជនរងគ្រោះ និង បានច្របាច់ករជនរង គ្រោះ បណ្តាលឲ្យមានរបួសជាច្រើ នកន្លែង (របួសមុតនឹងក្រចកដៃ) ក្នុងការបង្ខំរួមភេទ ខណៈដែល នាងបានដឺងខ្លួន និង បានរើ បម្រះពីការរំលោភសេពសន្ថវៈរបស់ជនជាប់ចោទនោះ។
លោកសេង កូម៉ុន នាយការិយាល័យប្រឆាំងការជួញដូរមនុ ស្ស និង គាំពារអនីតិជន នៃ កងរាជអាវុធ ហត្ថរាជធានីភ្នំពេញ បានឲ្យដឹង ថា៖ ឈ្មោះ យុន រដ្ឋា ត្រូវបានចាប់ឃាត់ខ្លួន តាមបណ្តឹងរបស់នារីរងគ្រោះ ខណៈជនជាប់រូ បនេះ បានជិះម៉ូតូ មកឌុបជនរងគ្រោះនៅចំណុចផ្ទះជួល ក្នុងសង្កា ត់ព្រែកលាភ ខណ្ឌឬស្សីកែវ ក្នុងគោលបំណង ដើម្បីនាំនាង ទៅរួមភេទជាថ្មីម្តងទៀត នៅតាមផ្ទះ សំណាក់ នៅក្នុងរាជធានីភ្នំពេញ។
លោកបានបន្តថា៖ យោងតាមរបាយការណ៍របស់ស មត្ថកិច្ចអាវុធហត្ថ នារីរងគ្រោះខាងលើ គឺ ជានិស្សិតមកពីខេត្តកំពង់ធំ និង រៀននៅសកលវិទ្យាល័ យមួយកន្លែងនៅក្នុងរាជធានីភ្នំពេញ។ នាង បាន ឆ្លៀតពេលសម្រាក់ពីការ សិក្សាទៅធ្វើការ ជាអ្នករត់តុ នៅនៅភោជនីដ្ឋានបឹងលាភ ដើម្បីរកប្រាក់ ផ្គត់ផ្គង់ ការសិ ក្សា និង ការស្នាក់នៅក្នុងរាជធានីភ្នំពេញ។
លោកបានបន្ថែមថា៖ នារីរងគ្រោះត្រូវបាបជ នជាប់ចោទប្រើអំពើហិង្សា ដោយការវ៉ៃចំស្មា និង ច្របាច់ករ បណ្តាលឲ្យរបូសករជាច្រើនកន្លែង មុន និង នៅក្នុងដំណាក់ការដែលរងគ្រោះ បានធ្វើសកម្មភាព ចាប់បង្ខំរំលោភសេពសន្ថវៈ លើរូបរាងកាយនាងនោះ។
នាពេលសវនាការកាលពីថ្ងៃ ទី ៣ ខែ មីនា ២០១៤ ជនជាប់ចោទឈ្មោះ យុន រដ្ឋា បានឆ្លើយបដិសេធ ចំពោះការចោទ ប្រកាន់របស់តំ ណាងអយ្យការ ប៉ុន្តែបានទទួលសារភាពថា៖ «ខ្លួនពិតជាបានរួមភេទ ចំនួន៣ដង ជាមួយ ជនរងគ្រោះមែន កាលពីរាត្រី ថ្ងៃ ទី ២០ ខែ សីហា ២០១៣នោះ»។
ឈ្មោះ យុន រដ្ឋា និយាយថាៈ«ខ្ញុំមិនបានដាក់ថ្នាំដ ណ្តប់នៅក្នុងស្រាបៀរឲ្យនាងផឹក ឬ ចាប់រំលោភសេពសន្ថវៈនាង នោះទេ។ តែ ពួកយើង ទាំង២នាក់ ពិតបានស្រឡាញ់គ្នា និង បាននរួមរក្សជាមួយគ្នា ដោយស្ម័គ្រចិត្ត និង គ្មាននរ ណាបង្ខំអ្នកណាឡើយ។ អាស្រ័យហេតុនេះ ខ្ញុំសុំឲ្យតុលាការ មេត្តា ជួយ បន្ធូរបន្ថយទោសដល់ខ្ញុំ ផង»៕
