ភ្នំពេញ៖ យោងតាមមន្ត្រីជាន់ខ្ពស់ នៃនាយកដ្ឋានកិច្វ
ការ ព្រហ្មទណ្ឌក្រសួងយុត្តិធម៌ បានថ្ងៃង អោយដឹងកា
លពីថ្ងៃទី២០មិនានេះថា យ៉ាងហោចណាស់ក៏មានក្រុម
អ្នកទោសចំនួន៦២៥នាក់ ក្នុងនោះក័មានស្រ្តីផងនោះបា
ននឹងកំពុងស្ដិតក្នុងមន្ទីរឃុំឃាំងនៃពន្ធនាគារ នៅទូទាំងប្រទេស ហើយត្រូវបានគណកម្មការថ្នាក់ជាតិពិនិត្យនិង
វាយតំលៃលើកលែងទោសនិងបន្ធូរបន្ថយទោស ទៅ
លើក្រុមអ្នកទោសទាំងនោះ ក្នុងឪកាសពិធីបុណ្យចូល
ឆ្នាំប្រពៃណីខ្មែរក្នុងអំឡុងខែមេសាឆ្នាំ ២០១៤ឆាប់ៗខា
ងមុខនេះ។ មន្រ្តីជំនាញអះអាងថា ក្នុងចំណោមក្រុមអ្ន
កទោសទាំងនោះមានខ្លះ ជាជនជាតិបរទេសនពួកគេបានប្រព្រឹត្តិបទល្មើសមជ្ឈិមដល់ឧក្រិដ្ឋ ប៉ុន្តែ ក្រុមអ្នកទោសខ្លះចាំបាច់ត្រូវអនុវត្តទោសយ៉ាងហោចណាស់២ភាគ៣ហើយ ពិសេសមានការអនុវត្តខ្លួនបានល្អនៅពេលជាប់ពន្ធនាគារថែមទៀត។ ទណ្ឌិតដែលមាននៅក្នុងបញ្ជីទាំង៦២៥នាក់ ដែលលើកយកមកធ្វើការពិចារណា នៅពេលនេះ មានទាំងជនជាតិខ្មែរនិងជនបរទេស។ ការ លើកលែងទោសនិងបន្ធូរបន្ថយទោសដល់ទណ្ឌិតទូទាំងប្រទេសកម្ពុជា
តែងត្រូវបានធ្វើឡើងបីលើកក្នុងមួយឆ្នាំដែលក្នុងនោះមានបុណ្យចូលឆ្នាំថ្មីវិសាខបូជានិងបុណ្យអុំទូក៕