ភ្នំពេញ : សាលាក្រុងភ្នំពេញបានបញ្ជូនលិខិតអញ្ជើញលោកម៉ម សូណង់ដូប្រធានវិទ្យុសំបុកឃ្មុំរួចហើយ ដោយបញ្ជាក់ថាលោក ម៉ម សូណង់ដូនឹងជួបពិភាក្សាគ្នាជាមួយសាលាក្រុងភ្នំពេញ នៅព្រឹកម៉ោង៨ និង៣០នាទី ថ្ងៃទី២៤មីនា។នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោកម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ ។
លោកអ្នកនាងទើបតែស្តាប់ ប្រសាសន៍ របស់ លោក ម៉ម សូណង់ដូ ដែលសាកសួរ ដោយ ឆេង សូរិយា កាលពីប៉ុន្មនាម៉ងមុននេះ។
គួរបញ្ជាក់ថា ប្រធានវិទ្យុសំបុកឃ្មុំលោកម៉ម សូណង់ដូ កាលពីថ្ងៃទី១៩មីនា កន្លងទៅនេះ បានបដិសេធ ការចូលមិន ជួបពិភាក្សាជាមួយអភិបាលរង សាលាក្រុងភ្នំពេញ លោក ឃួន ស្រេង អំពីគម្រោងស្នើរសុំធ្វើបាតុកម្មនោះទេ ដោយលោកម៉ម សូណង់ដូ បានបញ្ជាក់ថា លោកជាប់រវល់ចុះទៅតាមខេត្តដើម្បីជួបជាមួយប្រជាពលរដ្ឋ៕