ខេត្តសឹ្ទងត្រែង ៖
យ៉ាងហោចណាស់មនុស្ស៣នាក់បានរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលមកពីរថយន្តកូរ៉េ និងម៉ូតូ ។ ហេតុការណ៍គ្រោះថ្នាក់មួយនេះបាន
កើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៤ ស្ថិតក្នុងភូមិរាជានុកូ សង្កាត់សឹ្ទងត្រែង ក្រុងសឹ្ទងត្រែង ខេត្តសឹ្ទងត្រែង។
ប្រភពព័ត៌មានពីកន្លែងបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងបើកបរតាមទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន លុះមកដល់កន្លែងកើតហេតុបានជ្រុលទៅបុកម៉ូតូមួយគ្រឿងដែលឌុបគ្នាក្នុងទិសដៅច្រាសគ្នា បណ្តាលឲ្យជនរងគ្រោះដួលរងរបួសធ្ងន់ ។ ជនរងគ្រោះទាំង៣នាក់រួមមានទី១ឈ្មោះ សំ ភេទប្រុស អាយុ២៣ឆ្នាំ ទី២ឈ្មោះ រ៉ាន់ ភេទប្រុស អាយុ២៥ឆ្នាំ ទី៣ឈ្មោះ ផាន់ សុភាពភេទប្រុសអាយុ២២ឆ្នាំ អ្នកទាំង៣មានទីលំនៅក្នុងភូមិរាជានុកូល សង្កាត់សឹ្ទងត្រែង ក្រុងសឹ្ទងត្រែង ខេត្តសឹ្ទងត្រែង។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅធ្វើអន្តរាគមន៍ យករថយន្តបង្ក និងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាន រង់ចាំដោះស្រាយជាក្រោយ ។ ចំណែកជនរងគ្រោះត្រូវបានគេជួយដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តសឹ្ទងត្រែង ៕