ខេត្ដពោធិ៍សាត់ ៖ កាលពីល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៤ តុលាការខេត្ដពោធិ៍សាត់សម្រេចឃុំខ្លួនបុរសម្នាក់ បន្ទាប់ពីកាប់មកលើបងថ្លៃជីដូនមួយ ចំនួន៣កាំបិតផ្គាក់បណ្ដាលឱ្យដួលប្រកាច់ក្នុងថ្លុកឈាមស្លាប់មួយរំពេចកាលពី វេលាម៉ោង២និង១៥នាទីរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៤ ស្ថិតក្នុងភូមិក្របៅ ជ្រំ ឃុំបាត់ចិញ្ចៀន ស្រុកភ្នំក្រវាញ់ ខេត្ដពោធិ៍សាត់ ។
ករណីឃាតកម្មបងប្អូនថ្លៃជីដូនមួយកាប់សម្លាប់គ្នាខាងលើត្រូវលោកថៃ ឈឿងនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលបាត់ ចិញ្ចៀនបញ្ជាក់តាមទូរស័ព្ទថា ជនដៃ ដល់ឈ្មោះ មុត ដន ភេទប្រុស អាយុ២៩ ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ។ ជនរងគ្រោះស្លាប់ដោយប្អូនថ្លៃកាប់ត្រូវ៣កាំបិតផ្គាក់ចំក្បាលឈ្មោះ ហ៊ុន ប៊ុន ធឿន ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅផ្ទះ ជាប់គ្នានឹងជនដៃដល់ត្រូវជាបងប្អូនជីដូនមួយសាច់ថ្លៃដូចគ្នា) ។
លោកនាយនគរបាលប៉ុស្ដិ៍បន្ដថា តាមការស្រាវជ្រាវសាកសួរសាក្សីនានា ជុំវិញកន្លែងកើតហេតុឃើញថា ជនរង គ្រោះតែងតែស្រវឹងស្រា ហើយរករឿង ក្នុងគ្រួសារនិងធ្វើឱ្យប៉ះពាល់ដល់អ្នកជិត ខាងផងរបងជាមួយខ្លះៗផងដែរ ព្រមទាំង មានទំនាស់បន្ដិចបន្ដួចជាមួយនឹងជនដៃ ដល់ទៀតផង ។ នៅថ្ងៃកើតហេតុជនរង គ្រោះទៅផឹកក្នុងតៀមស្រាមួយក្នុងភូមិ ស្រវឹងដាបរួចត្រឡប់មកផ្ទះស្រែកឡូ ឡាដូចសព្វដង ។ លុះមួយសន្ទុះក្រោយ មកមិនដឹងយ៉ាងម៉េចស្រាប់តែជនដៃ ដល់ជាប្អូនថ្លៃជីដូនមួយទាញកាំបិតផ្គាក់ហក់មកកាប់លើក្បាលផ្ទួនៗចំនួន២ កាំបិតនិងគុម្ពត្រចៀក១កាបិតថែម ទៀតធ្វើឱ្យជនរងគ្រោះដួលប្រកាច់ក្នុង ថ្លុកឈាមក្រហមឆ្អៅដាច់ខ្យល់ស្លាប់ ភ្លាមៗមួយរំពេច ហើយជនដៃដល់ក៏ ត្រូវឃាត់ខ្លួនភ្លាមៗបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញដើម្បីចាត់ការបន្ដតាមនីតិវិធីផងដែរ ។
ករណីខាងលើត្រូវបានប្រភពពីខាង នគរបាលស្រុកភ្នំក្រវាញឱ្យដឹងថា ជន សង្ស័យ រូបលោកបានកសាងសំណុំរឿង បញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ដ ដើម្បីចាត់ការបន្ដ ហើយត្រូវបញ្ជូនទៅ សាលាដំបូងខេត្ដពោធិ៍សាត់និងបញ្ជូន បន្ដទៅពន្ធនាគារខេត្ដកាលពីល្ងាចថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០១៤ហើយ ៕