ខេត្ដកំពង់ស្ពឺ ៖ បុរសម្នាក់ត្រូវបាន សមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីបានប្រើអំពើ ហិង្សាបណ្ដាលឱ្យកូនកំលោះដែលទើប រៀបការនិងបងប្អូនប្រុស២នាក់រងរបួស។
ការឃាត់ខ្លួននេះបានធ្វើឡើងនៅ វេលាម៉ោង១១និង១៥នាទីយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៤ នៅចំណុចភូមិចំការ ដូង សង្កាត់-ក្រុងច្បារមន ខេត្ដកំពង់ស្ពឺ ។ ជនដៃដល់ត្រូវបានគេស្គាល់ឈ្មោះ រុង ភារៈ ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំ នៅភូមិចាម ឃុំវាល ស្រុកគងពិសី ខេត្ដ កំពង់ស្ពឺ ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ក្រោយពីទទួលព័ត៌មានថា មនុស្សមួយ ក្រុមបាននាំគ្នាព្រួតវាយទៅលើអ្នកដំណើរ តាមដងផ្លូវ ពេលសមត្ថកិច្ចមូលដ្ឋាន ចុះទៅដល់កន្លែងកើតហេតុបានប្រទះ ឃើញដូចសេចក្ដីរាយការណ៍ពេលនោះសមត្ថកិច្ចចាប់បានម្នាក់ក្នុងចំណោម បក្ខពួកច្រើននាក់ដែលបានធ្វើសកម្ម ភាព ។ តែបើតាមក្រុមជនរងគ្រោះ អះអាងថា ក្រុមជនបង្កគឺបានអុកឡុក បង្កការវាយតប់នៅក្នុងពិធីមង្គលការ ម្ដងរួចមកហើយ ហើយក្រុមខ្លួនដែល ជាជនរងគ្រោះគឺជាសាច់ញាតិខាងកូន កំលោះ ។
បុរសម្នាក់ឈ្មោះ ជ័យ ចាន់ធឿន អាយុ៣០ឆ្នាំ និងម្នាក់ទៀតឈ្មោះ ជ័យ ពុទ្ធា អាយុ៣៣ឆ្នាំ ត្រូវជាបងកូនកំលោះ ដែលរងរបួសបែកក្បាលនោះបានអះអាងប្រាប់សមត្ថកិច្ចថា ខណៈពួកគាត់និង ម្ដាយរួមទាំងបងប្អូននាំគ្នារាំលេងសប្បាយ ស្រាប់តែលេចមុខជនដៃដល់និងបក្ខពួក នាំគ្នាបង្កការវាយតប់បណ្ដាលឱ្យអ្នក កំពុងរាំរត់ជាន់ជើងគ្នាបាតជើងសព្រាត ក្នុងនោះរូបគេនិងក្រុមគ្រួសាររងរបួស ផងដែរ ។ ក្រោយហេតុការណ៍ស្ងប់ស្ងាត់ រូបគេក៏បាននាំគ្នាជិះម៉ូតូត្រឡប់ទៅផ្ទះ វិញ លុះធ្វើដំណើរដល់ចំណុចកើតហេតុ ខាងលើ ស្រាប់តែក្រុមបង្កដដែលបាន ស្ទាក់វាយមកលើពួកគាត់ម្ដងទៀត បណ្ដាលឱ្យខូចខាតម៉ូតូម៉ាកហុងដា សេ ១២៥ ពណ៌ខ្មៅមួយគ្រឿងនិងមនុស្សរង របួសជាច្រើននាក់ ។
ប្រភពបន្ដថា លុះមួយសន្ទុះក្រោយ មកគេឃើញសមត្ថកិច្ចមកដល់ហើយធ្វើការឃាត់ខ្លួនជនដៃដល់បានម្នាក់ រីឯបក្ខ ពួកគេច្រើននាក់ទៀតបានរត់គេចខ្លួនបាត់អស់ ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ពេលនេះក្រុមអ្នករងគ្រោះបានដាក់ពាក្យបណ្ដឹងរួចរាល់អស់ហើយ ចំណែកជនដៃ ដល់ត្រូវបានឃុំខ្លួននៅអធិការដ្ឋាននគរ បាលក្រុងច្បារមន ចំណែកបក្ខពួកដែល រត់គេចខ្លួនសមត្ថកិច្ចនឹងបន្ដការស៊ើប អង្កេតចាប់ខ្លួននៅពេលក្រោយ ព្រោះ សមត្ថកិច្ចស្គាល់អត្ដសញ្ញាណអស់ហើយ ៕