ខេត្ដកំពង់ស្ពឺ ៖ បុរសម្នាក់សង្ស័យខឹងប្រពន្ធរត់ចោលក៏ដាច់ចិត្ដចងកសម្លាប់ខ្លួននៅលើដើមក្រខុបមុខហាងខារ៉ាអូខេ អំពិលប្រាំដើមធ្វើឱ្យប្រជាពលរដ្ឋមានការភ្ញាក់ផ្អើល ។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៤ នៅលើដើម ក្រខុប មុខហាងខារ៉ាអូខេយីហោអំពិល ប្រាំដើម ឋិតនៅតាមផ្លូវលំ ក្នុងភូមិ លំលោងប្រឃ្លះ សង្កាត់សុពណ៌ទេព ក្រុងច្បារមន ខេត្ដកំពង់ស្ពឺ ។
តាមការឱ្យដឹងពីនគរបាលមូលដ្ឋាន និយាយថា បុរសដែលចងកសម្លាប់ខ្លួន នេះមិនទាន់ស្គាល់អត្ដសញ្ញាណនៅឡើយ ទេ គ្រាន់តែដឹងឮគេហៅថាឈ្មោះចចក ព្រៃ មានអាយុប្រហែល៣០ឆ្នាំ សម្បុរ ខ្មៅស្រអែម កម្ពស់ប្រហែល១,៦០ម៉ែត្រ សក់ស្លូតនិងជាអ្នកចាំដីឱ្យលោកតារ៉េត មានស្រុកកំណើតនៅខេត្ដសៀមរាប ។
តាមប្រភពបន្ដទៀតថា បានជាបុរស នេះដាច់ចិត្ដចងសម្លាប់ខ្លួន ដោយសារ តែ៣-៤ថ្ងៃមុន ប្រពន្ធរបស់គេរត់ចោលធ្វើឱ្យបុរសរូបនេះខូចចិត្ដផឹកស្រាស្រវឹងរាល់ថ្ងៃ រហូតភ្លេចបាយភ្លេចទឹក ស្រាប់ តែនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៤ ក៏ ប្រទះឃើញចងកនៅលើដើមក្រខុប តែម្ដង ។
បន្ទាប់ពីមន្ដ្រីជំនាញធ្វើកោសល្យវិច័យរួចរាល់ហើយក៏យកសពទៅតម្កល់ នៅក្នុងវត្ដសុពណ៌ទេព ក្រុងច្បារមន រង់ ចាំសាច់ញាតិមកទទួលយក បើមិនមាន សាច់ញាតិមកទទួលទេ សមត្ថកិច្ចនឹងបូជា ។ ដូចនេះ បើបងប្អូនណាដែលបាត់ សមាជិកក្នុងគ្រួសារដែលមានភិនភាគ ប្រហាក់ប្រហែលបុរសចងកខាងលើ នេះសូមមកទទួលយកទៅធ្វើបុណ្យតាមប្រពៃីណី ៕