ការបាត់ខ្លួនយន្តហោះម៉ាឡេស៊ីដោយអាថ៌កំបាំងរហូតមកដល់សប្ដាហ៍
ទី៣នេះបានបង្កើតចម្ងល់ជាច្រើននៅពីក្រោយឧបទ្ទវហេតុនេះ។
ការរុករកយន្តហោះប៊ូអ៊ីង៧៧៧ ខាងលើនៅពេលកន្លងមក
អាចប្រៀបដូចជាការរាវម្ជុលក្នុងសមុទ្រដូច្នេះដែរ
ខណៈទីតាំងយន្តហោះធ្លាក់ត្រូវបាននាយករដ្ឋមន្ត្រីលោក Najib Razak
បានប្រកាសរួចហើយថាបានធ្លាក់ចូលក្នុងមហាសមុទ្រឥណ្ឌា
ដែលជាមហាសាគរដ៏ធំធេង មានជម្រៅរហូតដល់៤គីឡូម៉ែត្រ។
កាប៉ាល់រុករកយន្តហោះម៉ាឡេស៊ីនៅដែនមហាសមុទ្រឥណ្ឌា
ដូច
ប្រិយមិត្តបានឃើញនៅក្នុងខ្សែវីដេអូនេះស្រាប់
ផ្ទៃសមុទ្រឥណ្ឌាទាំងមូលមានរលកធំៗ ខ្យល់បាក់ខ្លាំង
អាកាសធាតុមិនអំណោយផលគឺពិតជាឧបសគ្គដ៏ធំមួយរារាំងដល់
ប្រតិបត្តិការរុករកនេះ ដែលមិនមែនជារឿងងាយស្រួលដូចគេថានោះឡើយ៕
ចង់ដឹងថា ការរុករកនេះមានស្ថានភាពដូចម្ដេច សូមទស្សនាវីដេអូខាងក្រោមនេះ!