ថ្ងៃនេះ Toyota
បានធ្វើតេស្តលើកដំបូងក្នុងការបើកសាកល្បងរថយន្តកង់៣
យ៉ាងទំនើបរបស់ខ្លួនក្នុងទីក្រុងតូក្យូដើម្បីពិសោធមើលគុណភាព។
i-Road
នេះជារថយន្តប្រើអគ្គិសនីដែលត្រូវបានប្រកាសរួចមកហើយកាលពីឆ្នាំ
មុន។
រថយន្ត
កង់៣ដ៏តូចច្រឡឹងនេះមានប្រវែង ២,៤ម៉ែត្រ
និងមានកន្លែងអង្គុយសម្រាប់មនុស្ស២នាក់ ហើយអាចចរបានល្បឿនអតិបរមា
៦០គីឡូម៉ែត្រ/ម៉ោង។ ក្រុមហ៊ុនរថយន្តធំជាងគេលើលោកនេះ
ក៏នឹងបង្កើនសមត្ថភាពល្បឿនរថយន្ត i-Road នេះនៅថ្ងៃក្រោយទៀត។
ការសាកល្បងគឺគិតចាប់ពីថ្ងៃនេះតទៅរហូតដល់ខែមិថុនាខាងមុខ។
បន្ទាប់ពីធ្វើតេស្តប្រាកដថាគ្មានបញ្ហាលើរថយន្តនេះហើយ
ទើបក្រុមហ៊ុនដាក់លក់លើទីផ្សារ
ដែលបារាំងអាចជាប្រទេសដំបូងបានប្រើមុនគេ។
សូមទស្សនាវីដេអូធ្វើតេស្តខាងក្រោម៖