ភ្នំពេញ ៖ បុរសអ្នករើសអេតចាយ ម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ នៅច្រកចូលស្ដាតអូឡាំពិកផ្នែកខាង ត្បូងទល់មុខវត្ដមហាមន្ដ្រី ក្នុងសង្កាត់ វាលវង់ ខណ្ឌ៧មករា បង្កការភ្ញាក់ផ្អើលទាំងព្រឹក ខណៈដែលបុរសរូបនេះមាន រាងកាយស្គមស្គាំង និងមានជំងឺប្រចាំ កាយយូរឆ្នាំមកហើយនោះ។
ហេតុការណ៍គួរឱ្យភ្ញាក់ផ្អើលនេះបាន កើតឡើងនៅវេលាម៉ោង៨និង៣០នាទី ព្រឹក ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៤ នៅ ចំណុចខាងលើ។
ស្ដ្រីឈ្មោះណុប ស៊ីនួន អាយុ៣០ឆ្នាំ មុខរបរដើររើសអេតចាយ មានស្រុក កំណើតនៅស្រុកស្អាង ខេត្ដកណ្ដាលដែល អះអាងថា ជាប្រពន្ធជនរងគ្រោះបាន និយាយឱ្យដឹងថា ប្ដីរបស់គាត់ដែល ស្លាប់នេះឈ្មោះ ជាតិ សុខលក្ខណ៍ អាយុ ៣២ឆ្នាំ បានចាកចេញពីស្រុកកំណើត មកដើររើសអេតចាយជាមួយគ្នាអស់ រយៈពេលច្រើនឆ្នាំមកហើយ។ ក្នុងរយៈ កាលចុងក្រោយនេះ ប្ដីរបស់គាត់មាន ជំងឺប្រចាំកាយ (ឈឺសួត) ហើយដោយ សារភាពក្រីក្រគ្មានប្រាក់កាសទៅព្យា បាលជំងឺនៅមន្ទីរពេទ្យទើបធ្វើឱ្យជំងឺនេះ រ៉ាំរ៉ៃទៅៗរហូតដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០១៤នេះ គាត់ឈឺដង្ហក់យ៉ាងខ្លាំងនិង ដោយគ្មានទីជម្រកច្បាស់លាស់ផងនោះ ក៏មកជ្រកនៅច្រកចូលស្ដាតអូឡាំពិក ហើយរូបគាត់ជាប្រពន្ធបានព្យាយាមគក់ ច្របាច់ក្នុងគោលបំណងជួយសង្គ្រាះគាត់ដែរ ប៉ុន្ដែសង្គ្រោះមិនបានក៏បាត់បង់ ជីវិតតែម្ដងទៅ។
ស្ដ្រីខាងលើបានរៀបរាប់ទាំងទឹកភ្នែក ថា គាត់ធ្លាប់រស់នៅជាមួយប្ដីដើររើស អេតចាយចិញ្ចឹមកូន២នាក់យ៉ាងកម្សត់ កម្រ តែមកដល់ពេលនេះប្ដីគាត់បាន ស្លាប់ចោលទៅហើយតើឱ្យរូបគាត់ និង កូនរស់នៅជាមួយអ្នកណាទៀត ខណៈ ដែលគ្រួសារគាត់គ្មានទីលំនៅហើយមាន មុខរបរដើររើសអេតចាយយកទៅលក់ រកព្រឹកខ្វះល្ងាចយ៉ាងដូច្នេះ។ ទោះជាយ៉ាងណាសពជនរងគ្រោះត្រូវ បានសប្បុរសជនមួយចំនួននិងអាជ្ញាធរ ដែនដីនាំយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្ដសន្សំកុសល ៕