ខេត្ដកំពង់ចាម ៖ ក្មេងប្រុសឈាមរាវម្នាក់បានចាប់ក្មេងស្រីអាយុទើប៣ ឆ្នាំអូសចូលក្នុងបន្ទប់សាលារៀនរំលោភ រហូតបានសម្រេច ខណៈដែលក្មេងស្រីរង គ្រោះដើរពីផ្ទះទៅរកម្ដាយកំពុងលក់នំចំណីនៅជិតរបងសាលារៀន ។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៤ នៅចំណុចសាលាបឋមសិក្សា ក្នុងបន្ទប់រៀនថ្នាក់ទី១ ស្ថិតក្នុងភូមិប្រសាំ ឃុំទំនប់ ស្រុកបាធាយ ខេត្ដកំពង់ចាម ។
តាមមន្ដ្រីនគរបាលស្រុកបាធាយបាន ឱ្យដឹងថា ក្មេងប្រុសដែលបានប្រព្រឹត្ដ អំពើ ខាងលើនេះឈ្មោះ ហ៊ែល សុខទី អាយុ១៦ឆ្នាំ មានទីលំនៅ ភូមិ-ឃុំកើត ហេតុខាងលើ ។ ចំណែកក្មេងស្រីរង គ្រោះឈ្មោះ ច.ន.វ.ច.ក អាយុ៣ឆ្នាំ មានទីលំនៅភូមិ-ឃុំជាមួយគ្នា។
ប្រភពពីមន្ដ្រីដដែលបានបន្ដថា នៅ មុនពេលកើតហេតុក្មេងស្រីរងគ្រោះបាន ដើរកាត់ចំណុចកើតហេតុបំណងទៅរក ម្ដាយដែលកំពុងលក់ដូរនៅចិញ្ចើមផ្លូវ ជាប់របងសាលារៀន ។ ពេលនោះក្មេង ប្រុសសង្ស័យបានចាប់នាងអូសចូលទៅ ក្នុងបន្ទប់រួចធ្វើសកម្មភាពរំលោភរហូត បានសម្រេច ។
ក្រោយកើតហេតុក្មេងស្រីរងគ្រោះ បានស្រែកយំនិងបានរៀបរាប់ប្រាប់ម្ដាយពីសកម្មភាពដែលក្មេងប្រុសសង្ស័យបាន ធ្វើទៅលើរូបនាង ហើយម្ដាយនាងក៏បាន ប្ដឹងនគរបាលឱ្យឃាត់ខ្លួនជនសង្ស័យ តែម្ដង។
នគរបាលបានឱ្យដឹងដែរថា ក្មេងប្រុស សង្ស័យបានឆ្លើយសារភាពថា រូបគេពិត ជាបានចាប់ក្មេងស្រីរំលោភប្រាកដមែន ខណៈ ឃើញនាងដើរមកដល់ចំណុចកើតហេតុ ហើយនៅក្នុងបន្ទប់ថ្នាក់រៀន មិនមានមនុស្សទើបរូបគេធ្វើសកម្មភាពចាប់រំលោភតែម្ដង។
យោងតាមចម្លើយសារភាពក្មេង ប្រុសសង្ស័យសមត្ថកិច្ចបានកសាងសំណុំ រឿងបញ្ជូនទៅតុលាការដើម្បីចាត់ការ តាមច្បាប់។ រីឯក្មេងស្រីរងគ្រោះត្រូវបាន ម្ដាយបញ្ជូនទៅព្យាបាលក្រោមការរង់ចាំ មើលយុត្ដិធម៌ ៕