នៅថ្ងៃសុក្រ ទី២១ ខែមីនា អូស្ដ្រាលី បានបន្ដស្វែងរកបំណែកដែលសង្ស័យថា ជារបស់យន្ដហោះម៉ាឡេស៊ីនៅសមុទ្រឥណ្ឌា បន្ទាប់ពីបំណែកនោះត្រូវផ្កាយរណប អូស្ដ្រាលីចាប់បានកាលពីពេលថ្មីៗរួចមក ។ រយៈពេលជិត២សបា្ដហ៍មកហើយបន្ទាប់ពី ជើងហោះហើរMH370របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីអ៊ែរ ឡាញបានបាត់ពីប្រព័ន្ធរ៉ាដាស៊ីវិលនៅ តំបន់សមុទ្រចិនខាងត្បូង។ នៅពេលបច្ចុប្បន្ននេះសកម្មភាពស្វែងរកបាន ផ្ដោតទៅលើទីតាំងឆ្ងាយដាច់ស្រយាល ប្រមាណ២.៥០០គីឡូម៉ែត្រភាគនិរតីនៃក្រុងPerth ។
រូបភាពចាប់បានពីផ្កាយរណបបង្ហាញ ឱ្យឃើញថាមានវត្ថុផុសអណ្ដែត២នៅ ក្នុងតំបន់ដោយប៉ាន់ប្រមាណថា មាន ទំហំពី២៤ម៉ែត្រ។ រូបភាពនេះធ្វើឱ្យអូស្ដ្រាលី និងម៉ាឡេស៊ីវាយតម្លៃថាជា តម្រុយ“គួរឱ្យជឿ” ។
សកម្មភាពចូលរួមរុករកនៅថ្ងៃសុក្រ មានយន្ដហោះចម្បាំងអូស្ដ្រាលី៣គ្រឿង ប្រភេទ P-3 Orions, យន្ដហោះរបស់ កម្លាំងកងទ័ពជើងទឹកអាមេរិកប្រភេទ P-8 Poseidon មួយគ្រឿង និងប្រភេទ Bombardier Global Express ១គ្រឿង។
នៅព្រឹកថ្ងៃទី២០ ខែមីនា នាយករដ្ឋ មន្ដ្រីអូស្ដ្រាលី លោកតូនី អាបុត បាន ថ្លែងទៅកាន់សភាប្រទេសនេះថា ផ្កាយ រណបអូស្ដ្រាលីរកឃើញវត្ថុ២បំណែក ដែលសង្ស័យថា ជាយន្ដហោះម៉ាឡេស៊ី ដែលបាត់ខ្លួនកាលពីថ្ងៃទី៨ ខែមីនា ។ លោកអាបុត បានបញ្ជាក់ថា យន្ដហោះ អូស្ដ្រាលីបានបង្វែរទិសដៅទៅកាន់ទីតាំង ដែលមានវត្ថុសង្ស័យអណ្ដែតលើដែន សមុទ្រ ។ វត្ថុអណ្ដែតដែលសង្ស័យខាងលើ ត្រូវបានផ្កាយរណបអូស្ដ្រាលីរកឃើញ ។
នាយករដ្ឋមន្ដ្រីអូស្ដ្រាលីបានអំពាវនាវកុំប្រញាប់សន្និដ្ឋាននៅពេលដែល មិនទាន់ទៅកៀកវត្ថុចម្លែកអណ្ដែតទឹកនោះ ។ លោកអាបុត ក៏បានផ្ដល់ព័ត៌ មានពីការរកឃើញវត្ថុសង្ស័យខាងលើ ដល់សមាសភាគីម៉ាឡេស៊ីផងដែរ ។
ពេលនេះអូស្ដ្រាលីនាំមុខក្នុងការរុក រកយន្ដហោះម៉ាឡេស៊ីនៅមហាសមុទ្រ ឥណ្ឌាភាគខាងត្បូងតាមសំណើរដ្ឋាភិ បាលម៉ាឡេស៊ីក្រោយពេលមានព័ត៌មាន ថា យន្ដហោះ MH370 ផ្លាស់ប្ដូរទិសដៅ ហោះហើរឆ្ពោះទៅខាងត្បូងតំបន់សមុទ្រឥណ្ឌា ។
នៅក្នុងព្រឹត្ដិការណ៍មួយផ្សេងទៀត ក្រុមFBI អាមេរិកបានជួយដល់មន្ដ្រី ម៉ាឡេស៊ីវិភាគទិន្នន័យពីការហោះហើរ គំរូនៅក្នុងផ្ទះប្រធានអាកាសយានិក អាម៉េដសា ។
គិតដល់ថ្ងៃទី២១ ខែមីនា យន្ដហោះ បាត់ខ្លួនរយៈពេល១៤ថ្ងៃទៅហើយស្ថិត នៅតែជាអាថ៌កំបាំងដដែល ។ មន្ដ្រី អាមេរិកមួយរូបបានឱ្យដឹងថា ម៉ាឡេស៊ី បានផ្ដល់ទិន្នន័យឯកសារពាក់ព័ន្ធដល់ មន្ដ្រីFBI អាមេរិកវិភាគឱ្យបានច្បាស់ លាស់ ។ កន្លងមក ក្រុមអ្នកស៊ើបអង្កេត អាមេរិកបង្ហាញអារម្មណ៍ខឹងសម្បា យ៉ាងខ្លាំងដោយសារតែភាគីម៉ាឡេស៊ី មិនបានស្នើឱ្យសហរដ្ឋអាមេរិកស្រាវជ្រាវបន្ថែមទៀត ៕
-
-