ភ្នំពេញ ៖ សាកសពបុរសម្នាក់ត្រូវបានគេប្រទះឃើញនៅក្នុងប្រឡាយទឹកក្បែរចិញ្ចើមផ្លូវ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ។ ហេតុការណ៍នេះបានត្រូវបានគេប្រទះ ឃើញកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៤ ឋិតតាមបណ្តោយផ្លូវហាណូយ ក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សាកសពនេះពុំទាន់ត្រូវបានស្គាល់អត្តសញ្ញាណឡើយ ដោយស្លៀកខោលីអូពណ៌ទឹកប៊ិច សម្បុរខ្មៅ អាយុប្រហែល២០ឆ្នាំ ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា ខណៈប្រជាពលរដ្ឋធ្វើដំណើរតាម បណ្តោយផ្លូវហាណូយ ប្រទះឃើញសាកសពជនរងគ្រោះក្នុងប្រឡាយទឹក ក៏បានរាយការណ៍ ទៅសមត្ថកិច្ចចុះមកពិនិត្យ ។
បច្ចុប្បន្ននេះ សាកសពជនរងគ្រោះកំពុងត្រូវបានសមត្ថកិច្ចជំនាញកំពុងធ្វើកោសល្យវិច័យ ដើម្បីស្វែងរកអត្តសញ្ញាណជនរងគ្រោះ ៕