រាជធានីភ្នំពេញ ៖
ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងបញ្ជូនទៅកាន់តុលាការ ក្រោយទទួលបានពាក្យបណ្តឹងពីក្រុមគ្រួសារជនរងគ្រោះពាក់ព័ន្ធករណីបៀតបៀនកេរខ្មាស់
ស៊ីជម្រៅទៅលើក្មេងស្រីម្នាក់ មិនទាន់គ្រប់អាយុ ។
តាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួននោះមានឈ្មោះ អាន បញ្ញាពេជ្រ ហៅ ញ៉ា ភេទប្រុស អាយុ១៨ឆ្នាំ បច្ចុប្បន្នស្នាក់នៅផ្ទះលេខ ៩បេ ផ្លូវលេខ ២៣៣ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានរំលោភសេពសន្ថវៈជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំមានឈ្មោះ រ.ដ.ន ភេទស្រី អាយុ១៣ ឆ្នាំ ជាសិស្សបច្ចុប្បន្នស្នាក់នៅផ្ទះលេខ៣៧ ផ្លូវលេខ៥១ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៤ នៅកោះពេជ្រ ។
ក្រោយពីសាកសួរ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕