ក្រុងប៉ោយប៉ែត ៖ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០១៤ នៅតាមផ្លូវជាតិលេខ៥ ឋិតក្នុង ភូមិក្បាលកោះ សង្កាត់ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ ។ ស្ដ្រីដែលមាន ជម្លោះខាងលើឈ្មោះ ធៀម ធីតា អាយុ ៣៤ឆ្នាំ រស់នៅភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ។
មុនកើតពេលហេតុ រូបនាងបានមកប្ដូរប្រាក់ឱ្យពលករចំណាក ស្រុកដែលមកពីប្រទេសថៃ ហើយពេល នោះមានឈ្មោះ ទុយ តុលា ភេទប្រុស អាយុប្រហែល២៩ឆ្នាំ ជាម្ចាស់ទីតាំង សាខាលក់សំបុត្ររថយន្ដដែលមានចរិត ច្រងេងច្រងាងមិនឱ្យរូបគាត់ប្ដូរប្រាក់ឱ្យពលករចំណាកស្រុកដែលវិល ពីប្រទេស ថៃមកកម្ពុជាវិញទេ ។ ម្យ៉ាងទៀតឈ្មោះ ទុយ តុលា តែងតែកិបកេងប្រវ័ញ្ចលក់ សំបុត្ររថយន្ដក្រុងឱ្យពលករចំណាក ស្រុកធ្វើដំណើរទៅភ្នំពេញមានតម្លៃខ្ពស់ណាស់គឺលក់សំបុត្រ១ក្នុង តម្លៃ៤៥០ បាតស្មើនឹងលុយខ្មែរជិត៦ម៉ឺនរៀលហើយ លុយខ្មែរមិនយកទេយកតែប្រាក់បាត ។
ចំពោះពលករ ចំណាកស្រុកដែលវិលមកពីប្រទេសថៃចូលប្រទេសរបស់ខ្លួនវិញនោះត្រូវ ក្រុមបក្ខពួកដឹកពីព្រំដែនតាមម៉ូតូឌុបយក មកចូលក្នុងទីតាំងខាងលើតែងតែយក អីវ៉ាន់ចូលក្នុងផ្ទះមិនឱ្យចេញទិញសំបុត្រកន្លែងផ្សេងឡើយ ហើយក៏មិនឱ្យប្ដូរ ប្រាក់កន្លែងផ្សេងនោះទេ ធ្វើឱ្យផ្លូវជាតិ លេខ៥ តូចចង្អៀតកកស្ទះចរាចរណ៍ ខណៈរថយន្ដមកចតដាក់ពលករពាស ពេញផ្លូវធ្វើឱ្យសមត្ថកិច្ចឈីក្បាល ៕

