សារព័ត៌មានយុនហាបរបស់កូរ៉េខាង ត្បូងបានផ្សព្វផ្សាយថា កូរ៉េខាងជើង ទើបតែធ្វើការសាកល្បងមីស៊ីលឆ្លងទ្វីបរយៈ ចម្ងាយខ្លីចំនួន១០ដើមទៅកាន់តំបន់ សមុទ្រស្ថិតនៅភាគខាងកើតប្រទេសនេះ កាលពីរសៀលថ្ងៃទី១៦មីនា ។
សកម្មភាពសាកល្បងរបស់កូរ៉េខាង ជើងត្រូវបានភាគីកូរ៉េខាងត្បូងចាត់ទុកថា ជាការតបតទៅនឹងសកម្មភាពធ្វើសមយុទ្ធរបស់អាមេរិកនិងកូរ៉េខាងត្បូង។ ការសាកល្បងធ្វើឡើងនៅវេលាម៉ោង ៦និង២០នាទី(ម៉ោងក្នុងតំបន់) ហើយ ការបាញ់សាកល្បងធ្វើឡើងរយៈពេល ១០នាទី ។ ប្រភេទកាំជ្រួចមីស៊ីលដែល សាកល្បងនោះមានរយៈចម្ងាយជាង៧០គីឡូម៉ែត្រ ។
ពេលកន្លងមកថ្មីៗកូរ៉េខាងជើងបាន បាញ់សាកល្បងមីស៊ីលរយៈចម្ងាយខ្លី ចំនួន៤ដើម ដោយបាញ់ចេញពីឆ្នេរ ប៉ែកខាងកើត ឆ្ពោះទៅទីសមុទ្រ។ ការសាកល្បងមីស៊ីលនេះទំនងជាត្រូវធ្វើឡើង ដើម្បីជាការតបតទៅនឹងសមយុទ្ធ ដែល កងទ័ពកូរ៉េខាងត្បូងកំពុងធ្វើជាមួយអា មេរិក ។
មីស៊ីលទាំង៤ដើម ដែលកូរ៉េខាង ជើងបាញ់សាកល្បង គឺជាប្រភេទមីស៊ីល រយៈចម្ងាយជិត ដែលអាចបាញ់បាន ចម្ងាយប្រមាណជា២០០គីឡូម៉ែត្រ។ នេះបើយោងតាមការអះអាងរបស់មន្ដ្រីអ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូង ដែលបានបញ្ជាក់ផងដែរថា កង ទ័ពកូរ៉េខាងត្បូងរក្សាការប្រុងប្រយ័ត្ន និង ត្រៀមខ្លួនជាប់ជានិច្ច ដើម្បីចាំទប់ទល់ នឹងទង្វើបង្កហេតុណាមួយពីសំណាក់កូរ៉េខាងជើង ។ គេសង្កេតឃើញថា ការបាញ់ សាកល្បងមីស៊ីលរយៈចម្ងាយជិតដោយកូរ៉េខាងជើង មិនមែនជារឿងចម្លែក នោះទេ។ កន្លងមករបបដឹកនាំក្រុង ព្យុងយ៉ាងតែងតែយកការបាញ់សាក ល្បងមីស៊ីលនេះ ដើម្បីជាការឆ្លើយតប ទៅនឹងសមយុទ្ធយោធាប្រចាំឆ្នាំ រវាង កូរ៉េខាងត្បូងនឹងសហរដ្ឋអាមេរិក។ ដូច្នេះការបាញ់សាកល្បងមីស៊ីលនៅ ពេលនេះ ក៏ទំនងជាធ្វើឡើង ដើម្បីឆ្លើយ តបនឹងសមយុទ្ធប្រចាំឆ្នាំ ដែលកំពុង ប្រព្រឹត្ដទៅកូរ៉េខាងត្បូងនៅពេលនេះដែរ។កាលពីយប់ថ្ងៃចន្ទថ្ងៃដែលកូរ៉េខាងត្បូងចាប់ផ្ដើមបើកធ្វើសមយុទ្ធជាមួយអាមេរិក ទូកល្បាតរបស់កូរ៉េខាងជើងបាន បើកឆ្លងចូលមកក្នុងដែនទឹករបស់កូរ៉េ ខាងត្បូងជាច្រើនលើក។
ការបាញ់សាក ល្បងមីស៊ីល កាលពីថ្ងៃព្រហស្បតិ៍ គឺជា សកម្មភាពមួយបន្ថែមទៀត ដែលអាច នឹងធ្វើឱ្យស្ថានភាពនៅឧបទ្វីបកូរ៉េកាន់ តែតានតឹងខ្លាំងឡើងថែមទៀត ក្នុងពេល ដែលសមយុទ្ធប្រចាំឆ្នាំកូរ៉េខាងត្បូង អាមេរិក ត្រូវបន្ដធ្វើរហូតដល់ថ្ងៃទី១៨ ខែមេសា ។ ក៏ប៉ុន្ដែសាស្ដ្រាចារ្យម្នាក់ នៅសាកលវិទ្យាល័យកូរ៉េខាងត្បូង ហើយ ដែលមានជំនាញលើកិច្ចការកូរ៉េខាងជើង បានប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង AFP ថា កូរ៉េខាងជើងទំនងជានឹងបញ្ឈប់ ត្រឹមការបាញ់សាកល្បងមីស៊ីលរយៈចម្ងាយ ជិតនេះ ដោយមិនធ្វើទង្វើណាមួយ ដែល នាំឱ្យភាពតានតឹងកាន់តែរាលដាលធំជាង នេះទៀតទេ ដោយសារតែរបបដឹកនាំ ក្រុងព្យុងយ៉ាងមិនចង់បាត់បង់ផលប្រយោជន៍ ដែលខ្លួនអាចទាញយកពីភាពធូរស្រាល ក្នុងទំនាក់ទំនងជាមួយកូរ៉េខាងត្បូង ក្រោយពីខ្លួនបានសុខចិត្ដធ្វើសម្បទាន អនុញ្ញាតឱ្យមានជំនួប រវាងសាច់ញាតិ កូរ៉េ ដែលបែកគ្នាតាំងពីសម័យសង្គ្រាមរួចទៅហើយ ៕