បន្ទាយមានជ័យ ៖ កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៤ ក្នុងនោះសមត្ថកិច្ចបានឃាត់ ខ្លួនម្ចាស់ផ្ទះសំណាក់ជាជនសង្ស័យចំនួន៣នាក់ និងរំដោះនារីចំនួន៧នាក់ ។ ស្ត្រីរងគ្រោះនិងជនសង្ស័យ បន្ទាប់មកត្រូវបានគេបញ្ជូនមកកាន់ការិយាល័យជំនាញ ដើម្បីយកមកសាកសួរនាំតាមនីតិវិធី ។
កម្លាំងនគរបាលការិយាល័យជំនាញ សហការជាមួយនគរបាលក្រុងសិរីសោភ័ណ ដឹកនាំដោយលោកស្រីវរសេនីយ៍ឯក ឌី សុជាតិ ស្នងការរងទទួលបន្ទុកការងារយេនឌ័រ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចុះប្រតិបត្តិការបង្ក្រាបផ្ទះសំណាក់ មួយកន្លែងយីហោ ព្រហ្មមានរិទ្ធ មានទីតាំងនៅចំណុចភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធផ្តល់ទីតាំងសម្រាប់ធ្វើអាជីវកម្មផ្លូវភេទ ។ ក្នុងនោះសមត្ថកិច្ចឆែកឆេររកឃើញស្ត្រីរកស៊ីផ្លូវភេទចំនួន៧នាក់ ស្រោមអនាយម័យប្រើប្រាស់រួចចំនួន១០ , ស្រោមអនាម័យមិនទាន់ប្រើប្រាស់ចំនួន១៨ប្រអប់ និងប្រអប់ស្រោមអនាម័យចំនួន០៩ប្រអប់ ។ ទន្ទឹមនោះសមត្ថកិច្ចបានឃាត់ខ្លួនប្តី ប្រពន្ធ និងកូនស្រីម្ចាស់ផ្ទះសំណាក់ចំនួន០៣នាក់ ១,ឈ្មោះ មុត ហើរ ភេទប្រុស អាយុ៥៥ឆ្នាំ, ២,គង់ សៅអេង ភេទស្រី អាយុ៥១ ឆ្នាំ និង៣,មុត ដានី ភេទស្រី អាយុ២២ឆ្នាំ ។
បើតាមការបំភ្លឺពីស្ត្រីរងគ្រោះរៀបរាប់ប្រាប់សមត្ថកិច្ច គឺពួកនាងត្រូវអ្នកគ្រប់គ្រងផ្ទះសំណាក់ឈ្មោះ មុត ហើរ យកកំរ៉ៃក្នុងការរួម ភេទជាមួយភ្ញៀវម្នាក់តម្លៃ៥.០០០ រៀល គ្រាដែលពួកនាងដេកជាមួយភ្ញៀវម្នាក់តម្លៃ ២៥.០០០រៀល ហើយការប្រកបមុខរបរនៅផ្ទះសំណាក់នេះមានរយៈ២ខែមកហើយ ។ បើតាមចម្លើយសារភាពពីជនសង្ស័យឈ្មោះ មុត ហើរ បានសារភាពថា រូបគេពិត ជាទទួលប្រាក់កំរ៉ៃពីស្ត្រីខាងលើពិតប្រាកដក្នុងម្នាក់៥.០០០រៀល ប៉ុន្តែប្រាក់នេះជាការជួល បន្ទប់ថ្លៃរួមភេទមួយលើក ។ ផ្ទះសំណាក់ខាងលើមិនមែនជាកម្មសិទ្ធិរបស់ខ្លួននោះទេ គឺគាត់ជួលពីម្ចាស់ផ្ទះបន្តក្នុងមួយខែ១៥០ដុល្លារ ៕ ពៅ