ប្រទេសចិន ៖
ប្រភពព័ត៌មានពីគេហទំព័រចិនឈ្មោះអេនទីឌី បានរាយការណ៍មកថា និស្សិតស្រីម្នាក់ត្រូវបានមិត្តប្រុសចាក់សម្លាប់យ៉ាងអណោចអាធ័ម ស្ថិតក្នុងនៅបរិវេណនៃសាកល
វិទ្យាល័យ Shenyang ក្នុងខេត្ត Liaoning ភាគឦសាន នៃប្រទេសចិន ។
សាក្សីជាច្រើនបាននិយាយថា ជនសង្ស័យ គឺជាមិត្តប្រុសរបស់និស្សិតស្រីរងគ្រោះនេះ ។ បុរសរូបនោះ គឺជាគ្រូបង្រៀនម្នាក់នៃសាលាដទៃទៀត នៅក្នុងទីក្រុង Shengyang ។
ជនសង្ស័យ ដែលត្រូវបានគេដឹងថា មានត្រកូលឈ្មោះ Sui ក្រោយមក ចូលខ្លួនទៅឲ្យប៉ូលីស និងសារភាពបទឧក្រិដ្ឋរបស់ខ្លួន ៕