ព្រះសីហនុៈ យុវជនម្នាក់ដែលគេអះអាងថា ជាជនបង្កការអុកឡុកក្នុងពិធីកាត់ចំណងដៃមួយកន្លែងស្ថិតនៅចំណុច ផ្ទះជួលក្បែររោងចក្រញ៉ូស្តាស្ថិតក្នុងភូមិ១សង្កាត់លេខ១ ក្រុងព្រះសីហនុ ដែលបានយកដាវសាំម៉ូរ៉ៃចូលក្នុង
ពិធីរាំវង់នៃពិធីកាត់ចំណងដៃរបស់គូរស្វាមីជាកម្មកររោងចក្រ បានរងរបួសធ្ងន់ដាច់កំភួនជើងខាងឆ្វេង។
យុវជនដែលបានរងរបួសនេះមានឈ្មោះណន សុភារិន ភេទ ប្រុសអាយុ២៣ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ មានស្រុកកំណើតនៅស្រុកដួនកែវ ខេត្តតាកែវ បានរងរបួសជើងខាងឆ្វេងធ្ងន់ដោយសារដាវសាំម៉ូរ៉ៃខ្លួនឯង ខណះពេល រត់គេចពីសាច់ញ្ញាតិ្តម្ចាស់ដើមការ។ប្រភពដ៏ដែលបានអះអាង នៅកើតហេតុខណះពេលកម្មក កម្មការិនី និង ភ្ញៀវជាច្រើនកំពុងរាំសប្បាយក្នុងពីធីកាត់ចំណងដៃនោះស្រាប់តែ សាច់ញាតិ របស់ម្ចាស់ដើមការបានឃើញយុវជនម្នាក់គៀបដាវសាំម៉ូរ៉ៃនៅនឹងឃ្លៀក ដើរចូលហ្វូងមនុស្សដែលកំពុងមើលគេរាំភ្លាមនោះបងប្អូនម្ចាស់ដើមការ បានហៅយុវជនរងគ្រោះអោយមកជិតដើម្បីសួរនាំតែពុំត្រូវបានយុវជនបង្ក ឈប់នោះទេដោយយុវជនរូបនោះគៀបដាវនៅនឹងឃ្លៀក រត់ចេញពីពិធីទើបធ្វើអោយដាវនោះបាន
ធ្លាកត្រូវជើងខ្លួនឯងតែម្តង៕