ក្រុងប៉ោយប៉ែត ៖ រថយន្តកាមរីបោះពួយយ៉ាង ក្នុងរថយន្តផ្ទុកផ្លែឈើពេញរថយន្ត ទីប្រជុំរថយន្តធុនធំប្រភេកាំម៉ាស់ចតលើចញ្ចើមផ្លូវព្រមទាំងដាក់សញ្ញាទាំងមុខទាំងក្រោយផងដែររថយន្តកាមរីបុកពីក្រោយមួយទំហឹង រួញចូលក្រោយរថយន្តកាំម៉ាស់ បណ្តាលឲ្យអ្នកបើកដាច់ក
ស្លាប់គួរឲ្យអាណោជអាធ័ម ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៥ នៅវេលាម៉ោង៤និង៥០នាទីព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៤ ស្ថិតភូមិស្ទឹងបត់ សង្សាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
បើតាមប្រភពបានឲ្យដឹងថា មុនដំបូងគេឃើញរថយន្តកាំម៉ាស់ មានស្លាកលេខ ទ០១៨៨-ភព៣ ពណ៌ស សណ្តោងកន្ទុយ និងផ្ទុកទំនិញពេញ ព្រោះតែរថយន្តខូចកង់ ផ្នែកកន្ទុយសណ្តោង និងមានដាក់សញ្ញាជូនដំណឹងថារថយន្តខ្លួនខូចចំងាយ៤០ម៉ែត្រផងដែរ មិនទាន់នឹង ជួសជុលផង ស្រាប់តែរថយន្តកាមរីស៊េរីឆ្នាំ១៩៩៥ ពាក់ស្លេកលេខ ភ្នំពេញ 2D-2895 ពណ៌ស ក្នុងទិសដៅពីលិចទៅកើតស្របទិសគ្នា ។ ពេលមកដល់ចំណុចកើតហេតុក៏មានរថយន្តនៅបើកពីមុខ ពេលនោះអ្នកបើករថយន្តកាមរីប្រហែលជាចាំងភ្នែកមើលផ្លូវមិនសូវឃើញក៏ជ្រុលចង្កូតទៅបុករថយន្តកាំម៉ាស់ដែលកំពុងជួសជុលនៅលើចិញ្ចើមផ្លូវពីក្រោយ១ទំហឹងបណ្តាលឲ្យអ្នកបើកបររថយន្តកាមរីដាច់កស្លាប់ក្នុងរថយន្តតែម្តង។ ភ្លាមនោះអ្នកបើកបររថយន្តកាំម៉ាស់ឃើញដូច្នោះក៏រត់គេចខ្លួនបាត់ស្រមោលតែម្តង ។
ក្រោយកើតហេតុគេឃើញសាច់ញាតិជនរងគ្រោះបានយករថយន្តផ្ទាល់ខ្លួនដឹកសពជនរងគ្រោះទៅស្រុកកំណើតដើម្បីធ្វើបុណ្យតាមប្រពៃណី ៕