ខេត្ដត្បូងឃ្មុំ ៖ នារីម្នាក់បានស្លាប់យ៉ាងអាណោចអាធ័មដោយសាររថយន្ដ ឈ្នួលម៉ាកសាំយ៉ុងបើកជែងជ្រុលទៅបុក ម៉ូតូនារីដែលបើកបញ្ច្រាសទិសគ្នា ខណៈមេឃកំពុងភ្លៀងនិងមានព្យុះ ។ ហេតុការណ៍នេះកើតឡើងនៅវេលា ម៉ោង៩និង៣០នាទី ថ្ងៃទី២១ ខែមីនា ឆ្នាំ ២០១៤ នៅលើកំណាត់ផ្លូវជាតិលេខ៧ ក្នុងភូមិជើងឡង សង្កាត់សួង ខេត្ដត្បូងឃ្មុំ ។
មន្ដ្រីនគរបាលក្រុងសួងបានឱ្យដឹងថា នារីរងគ្រោះមានឈ្មោះ យ៉ា លីង ហៅ ស្រីខួច អាយុជាង៣០ឆ្នាំ មានស្រុក កំណើតនៅភូមិត្រញំងជ្រៃ ឃុំក្រសាំង ស្រុករមាសហែក ខេត្ដស្វាយរៀង សព្វ ថ្ងៃជានារីបម្រើខារ៉ាអូខេនៅក្រុងកំពង់ ចាម ។ នារីរងគ្រោះបើកបរម៉ូតូម៉ាក វ៉េវ ពណ៌ក្រហម ក្នុងទិសដៅពីក្រុងសួង ទៅក្រុងកំពង់ចាម ។ លុះមកដល់ចំណុច កើតហេតុ ក៏ត្រូវរថយន្ដឈ្នួលម៉ាក សាំយ៉ុង ពណ៌សំបកឪឡឹក ពាក់ស្លាក លេខ ភ្នំពេញ 2W-1506 បុកពេញទំហឹង អូសម៉ូតូនិងនារីរងគ្រោះរាប់សិបម៉ែត្រ បណ្ដាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ។ ក្រោយកើតហេតុអ្នកបើកបររថយន្ដ បង្កបានបើកទ្វាររត់គេចបាត់ ដោយទុក រថយន្ដនិងភ្ញៀវនៅកន្លែងកើតហេតុ ។
សមត្ថកិច្ចបានឱ្យដឹងថា សពនារីរង គ្រោះគ្មានសាច់ញាតិមកទទួលយកភ្លាមៗ នោះទេ គឺទុកចោលហាលភ្លៀងហាលខ្យល់ ព្រោះកំពុងទាក់ទងទៅសាច់ញាតិក្រុម គ្រួសារនៅឯខេត្ដស្វាយរៀង ។
បច្ចុប្បន្នវត្ថុតាងរថយន្ដបង្កនិងម៉ូតូ នារីរងគ្រោះត្រូវបានយកទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលក្រុងសួង ។ រីឯជន បង្កសមត្ថកិច្ចស្រាវជ្រាវដើម្បីសុំដីកា ស្វែងរកចាប់ខ្លួនយកមកទទួលខុសត្រូវចំពោះមុខច្បាប់ ៕