ខ្ញុំឮគេនិយាយថា ពេលប្តីប្រពន្ធនៅក្បែរគ្នានឹងអាចឡើងដល់“ចំណុចកំពូល” ។ តាមពិតខ្ញុំបានយកប្តី២៩ឆ្នាំហើយ ប៉ុន្តែហាក់ដូចមិនដែលបានឡើងដល់“ចំណុចកំពូល”នោះទេ ។ គ្រួសារសុខសាន្តតែនៅពេល“នៅក្បែរគ្នា”នោះខ្ញុំគ្រាន់តែស្ថិតនៅក្នុងស្ថានភាពបំពេញចិត្តគាត់តែប៉ុណ្ណោះ ហើយជួនកាលខ្ញុំត្រូវធ្វើពុតជាចូលចិត្តទៀតផង ។ តើខ្ញុំត្រូវធ្វើបែបណាដើម្បីសម្រួលស្ថានការណ៍នេះ ?
ចំណុចកំពូល ឬហៅថា ភាពស្រើបស្រាលដល់កំពូល Organism គឺជាការរំដោះនូវការប្រមូលកម្លាំងផ្ទុះឡើងនៃភាពតានតឹងផ្នែកសាច់ដុំ និង ស្មារតី ។ បញ្ហានោះមានន័យថា នៅពេលចូលដល់“ឆាកប្រយុទ្ធ” យើងតែងប្រមូលអារម្មណ៍ធ្វើឱ្យសាច់ដុំឡើងតឹងណែនជាអតិបរមានេះ គឺ ជា “ប្រមូលកម្លាំង”ហើយបញ្ចប់ដោយការ “ផ្ទុះឡើង” ដើម្បីទទួលបានអារម្មណ៍ស្រណុកសុខស្រួលពេលអ្វីៗ វិលមកស្ថានភាពឥរិយាបថធូរ ស្រាលដូចដំបូង ។
អ័រម៉ូនស្នេហាដូចជា Oxytocin, Vasopressin , Endorphin ត្រូវបញ្ចេញមកហើយបង្កើតបានជាសកម្មភាពរួញតឹងម្តុំត្រគាក និងប្រដាប់ភេទ ផ្សេងៗជាពិសេសប្រព័ន្ធបញ្ចោញជាតិរំអិលនៃប្រដាប់ភេទស្ត្រី ។ ការរួញ និងតឹងណែនអាចកើតឡើងដល់ទៅ២០ដងក្នុងមួយវិនាទី ដែលបង្កើតបានជាអារម្មណ៍សុខស្រួលកម្រិតកំពូល ។
លោកវេជ្ជបណ្ឌិត Ted Me IIvenna (អាមេរិក) ថ្លែងថា “អារម្មណ៍សុខស្រួលដល់កំពូលក្នុងសកម្មភាពផ្លូវភេទ គឺនាំមកនូវភាពធូរស្រាល និងស្រួលក្នុងអារម្មណ៍សម្រាប់អ្នកទាំងពីរ” ។ ក្រុមអ្នកស្រាវជ្រាវនៅមហាវិទ្យាល័យ Wilkes បានសន្និដ្ឋានថា អារម្មណ៍សុខស្រួលដល់កំពូលធ្វើឱ្យប្រព័ន្ធការពាររាងកាយកាន់តែរឹងមាំដែលមានឥទ្ធិពលទប់ទល់នឹងជំងឺរលាក ឬឆ្លង ។ ការខ្វះនូវអារម្មណ៍សុខស្រួលកំពូលនេះ គឺជាការបាត់បង់ភាពសប្បាយរីករាយក្នុងជីវភាពផ្លូវភេទ ។
អ្នក“ស្ថិតក្នុងស្ថានភាពបំពេញចិត្តស្វាមី ហើយជួនកាលត្រូវធ្វើពុតជាពេញចិត្ត” នេះជាបញ្ហាដែលស្ត្រីភាគច្រើនកំពុងជួបប្រទះ ។ ពួកបុរសបើឮថា “ធ្វើពុតជាពេញចិត្ត ”នោះពួកគេរអៀសខ្លួនណាស់ ពីព្រោះពួកគេតែងចង់ឱ្យភរិយាមានចំណង់រួមដៃគ្នា និងរួមគ្នាទទួលភាពសុខស្រួលដល់កំពូល ! ប៉ុន្តែត្រូវឱ្យច្បាស់លាស់ថាពុំមែន“ការប្រយុទ្ធណាមួយក៏អាចឡើងដល់ចំណុចនោះទេ” ។
ក្រុមអ្នកផ្លូវភេទវិទូតែងនិយាយដល់ការកំណត់២-៦-២មានន័យថា ១០ ដង “វាយលុក” អ្នកនឹងទទួលបានជ័យជំនះ២ដង បានល្អ៦ដង និង២ ដងទៀត គ្រាន់តែមានអារម្មណ៍ ថាសុខស្រួលតិចតួចដែលមិនអាចឡើងដល់“ឋានសួគ៌”នោះឡើយ ។ ការពិសោធអំពីអ័រម៉ូនស្ត្រីបង្ហាញទៀតថា ស្ត្រីតែងមានតណ្ហាច្រើននៅពេលបន្ទាប់ពីមករដូវរួច និងមុនក្រោយថ្ងៃធ្លាក់ពងពីអូវែរ (Ovulation) ។ ប្រហែលជាក្រោយ២០ឆ្នាំនៃការរួមរស់អ្នកក៏មានពេលទៅដល់កំពូល”ខ្លះដែរ ប៉ុន្តែក្នុងពេលផ្សេងទៀតអ្នកគ្រាន់តែ“ឡើងដល់ពាក់កណ្តាលទីតែប៉ុណ្ណោះមែនទេ ?
អ្វីដែលអ្នកត្រូវធ្វើនោះ គឺអ្នកត្រូវរំដោះការគិតធ្វើឱ្យមានតុល្យភាពរវាងបុរស និងស្ត្រីចំពោះការងាលើគ្រែ ។ បានន័យថា“ចូលចិត្តគឺត្រូវតែកេះ”កុំរង់ចាំស្វាមី ។ ទិដ្ឋភាពអណ្តែតអណ្តូងអារម្មណ៍ស្រស់ថ្លាពេលឃើញអ្នកសប្បាយ និងមានអារម្មណ៍ផ្លូវភេទខ្លាំង (កុំខ្លាចស្វាមីថាជាមនុស្សក្លាហានហួស) ហើយចង់ហូប “គ្រឿងក្លែមមុនបាយ” បែបណានោះចូរនិយាយ… ធានាថា អ្នកនឹងទៅដល់ចំណុចកំពូលបានច្រើនលើកជាមិនខាន ។ អារម្មណ៍សុខស្រួលកំពូលគឺជាក្តីសប្បាយនៃគូស្វាមីភរិយាបើទុកឱ្យ“ភាគីណាមួយ” ជាម្ចាស់ភាពសុខស្រួលនោះពិតជាមិនមានសមត្ថភាព ព្រមទាំងខាតប្រយោជន៍ដល់ភាគីម្ខាងទៀតណាស់ ជាពិសេសចំពោះបងប្អូនស្ត្រីយើង ៕