កែវរំចង់អ្នក ប្រដាល់លិច ហើយរះឡើងវិញ នៃក្លិបកងពល លេខ៨ភ្នំទ្រព្យ ព្រះវិហារត្រូវ បានអ្នកជំនួញ រៀបចំសេវាប្រដាល់ របស់ថៃបានស្នើសុំឲ្យរូបគេចូល សញ្ជាតិជាថ្នូរទៅ នឹងប្រាក់
វិឡា និងរថយន្ត ថ្មីទំនើបដើម្បី ក្រុមពួកគេទាំង នោះយកកីឡាករ កែវរំចង់ទៅ ប្រកួតលក្ខណៈអន្តរជាតិតំណាង ឲ្យកីឡាករថៃ នៅក្នុងប្រទេសថៃ និងមានទីផ្សារ ប្រកួតលើពិភព លោកផងដែរ។
កែវសំអាងដែលជាឪពុកបង្កើតនិងជាគ្រូបង្វឹកផងនោះនិយាយថា៖ វាពិតជាមិនអាចទៅរួចពីព្រោះខ្ញុំកើតមកជាកូនខ្មែរស្គាល់ពិ ប្រវត្តិខ្ឡួនច្បាស់ទោះមានឬក្រគឺតំណាងឲ្យខ្មែរគ្រប់ពេល។លោក កែវសំអាងបានប្តេជ្ញាចិត្តជាមួយកែវរំចង់ថា៖ទោះជាមានគេឲ្យ ប្រាក់ប៉ុន្មានក៍មិនលាសញ្ជាតិខ្មែរទៅចូលសញ្ជាតិរបស់គេដែរហើយ ក្នុងព្រឹត្តិការណ៍ប្រកួតប្រដាល់អ្វីក៍ដោយគឺកែវរំចង់ដាច់ខាត់ជា កីឡាករខ្មែរតំណាងឲ្យខ្មែរប្រើទង់ជាតិខ្មែរជានិច្ច។
លោកកែវ សំអាង ឪពុកកីឡាករកែវ រំចង់ និងភិរយា
លោកកែវសំអាងបន្តថា៖សេវាប្រកួតប្រដាល់នៅស្រុកថៃដែលមាន ឈ្មោះថាFithg Thaiដែលលោកបានដឹកនាំកូនទៅប្រកួតកាលពីខែកុម្ភៈឆ្នាំ២០១៤ កន្លងមកនោះពិតជាទទួលបានប្រាក់តម្លៃខ្លួនប្រកួតច្រើនមែនគឺ ច្រើជាងស្រុកខ្មែរជាង១០ដងប៉ុន្តែលុយបានមកនឹងចាយអស់ចំណែក កិត្តិយសនិងក្បាច់គុនដែលយើងចេះចាយមិនអស់។
លោកកែវសំអាងបានលើកពីមោទនភាពកាលពីកីឡាករប្រកួតចាញ់ថៃកាលពី ខែកុម្ភៈថា៖មុនពេលប្រកួតគេបានឲ្យឆ្នូតក្បាលរបស់ថៃឲ្យ កីឡាករបរទេសដែលត្រូវប្រកួតដូចគ្នាប៉ុន្តែសម្រាប់ខ្ញុំជាខ្មែរ ដែលមានក្បាច់គុនតំណាងឲ្យខ្មែរបានស្នើសុំប្តូរមកជាឆ្នូតក្បាល ដោយចងក្រណាត់ក្រហមលើក្បាលមានសញ្ញាប្រាសាទអង្គរវិញហើយគណៈកម្មការ ប្រកួតក៍អនុញាតផងដែរ។លោកបន្តថា៖បញ្ញាមួយទៀតដែលលោកហៅថា លំបាកនោះគឺយើងធ្វើដំណើរទៅប្រកួតតាមរដ្ឋយន្តជាបីតំណាក់កាល តាំពីភ្នំពេញដល់ព្រំដែនបន្តទៅក្រុងបាងកកនិងបន្តទៅហួរហ៊ីនទី កន្លែងប្រកួតគឺមិនបានសម្រាកត្រឹមត្រូវដូចគេជិះយន្តហោះនោះ ឡើយ។
ការប្រកួតរវាងកីឡាករកែវ រំចង់ ជាមួយស្ដេចប្រដាល់ថៃ នាពេលកន្លងមក
ទោះជាតម្លៃប្រកួតឬប្រាក់រង្វាន់ស្រុកគេច្រើនយ៉ាងក៍ដោយ ប៉ុន្តែសម្រាប់ការប្រកួតក្នុងស្រុកគឺនៅតែស្វាគមន៍ជានិច្ច ក្នុងការបំរើទឹកចិត្តស្រឡាញ់របស់បងប្អូន។លោកកែវសំអាងបានលើក ពីអំនួតពីការប្រកួតនៅសង្វៀនបាយ័នមានយុត្តិធម៌សម្រាប់កែវរំចង់ ពិសេសលោកបញ្ចាក់ថា៖មកដល់ពេលនេះកេវរំចង់មានមុខមាត់ដោយសារតែ លោកនាងស៊ីវុត្ថានៅបាយ័នជួយខណៈដែលលោកបានរំលឹកពីការប្រកួតនៅ ប៉ុស្តិ៍លេខ៥ក្តីប៉ុស្តិ៍លេខ៣ក្តីប៉ុស្តិ៍CTN ក្តីគេមានចេតនាមិនឲ្យឈ្នះឡើយហេតុនេះសព្វថ្ងៃពេលគេហៅកែវ រំចង់ទៅប្រកួតក្រៅពីបាយ័នគឺខ្ញុំនិយាយឲ្យត្រង់ទៅគឺខ្ញុំសុំ នាងស៊ីវុត្ថាសិនពីព្រោះគេជួយចិញ្ចឹមរំចង់។
លោកកែវ សំអាង (អាវស) និងកីឡករកែវ រំចង់
ចំណែកកែវរំចង់និយាយថាគ្មានពាក្យអ្វីនិយាយទេគឺៃុមសម្រេចតាមឪពុកទាំងអស់។
គួររំលឹកថា៖កែវរំចង់មិនមែនកីឡាករដែលខ្លាំងជាងគេនៅស្រុក ខ្មែរនោះទេប៉ុន្តែកីឡាកររូបនេះមានប្រជាប្រិយ៍ខ្លាំងបន្ទាប់ពី ការប្រកួតរបស់គេនៅប៉ុស្តិ៍ដទៃមានTV5ប៉ុស្តិ៍TV3និងTvCTNទោះ បីមានប្រៀបឈ្នះក៍គេឲ្យចាញ់ផ្ទុយទៅវិញនៅឯប៉ុស្តិ៍បាយ័នបានយក កែវរំចង់មកប្រកួតដោយផ្តល់យុត្តធម៌ហើយមួយរយៈក្រោយមកបានលើក តម្កើងកែវរំចង់ឲ្យឈ្នះគ្រប់ការប្រកួតទោះបីចាញ់ប្រៀបគេក៍ដោយ។ មកដល់សព្វថ្ងៃលោកនាងស៊ីវុត្ថាអ្នកចាត់ការធំនៅបាយ័នបានផ្តល់ ប្រាក់ឲ្យរំចង់មួយខែ៤០០ដុល្លារគឺហាមមិនឲ្យទៅប្រកួតសង្វៀនដទៃ ហើយរយៈពេលពីរខែទើបប្រកួតម្តងទទួលប្រាក់បាន៥០០ដុល្លារ។ចំណែក ឯកែវរំចង់និងលោកកែវសំអាងជាឪពុកត្រូវអស់សិទ្ធក្នុងការនាំកូន ទៅប្រកួតសង្វៀនផ្សេងលើកលែងតែលោកនាងស៊ីវុត្ថាOK!៕
អត្ថបទ និងរូបភាព 855live