ភ្នំពេញ ៖ ក្រុមការងារគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិបានជួបគ្នាជាថ្មីម្ដងទៀតកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៤ ដោយបានទទួលលទ្ធផលច្រើនជាងការរំពឹងទុក ។
គណៈកម្មការកែទម្រង់ការបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា(CPP) និងគណបក្ស សង្គ្រោះជាតិ(CNRP)នៅ ថ្ងៃចន្ទទី១៧ ខែមីនា ឆ្នាំ២០១៤ នៅ វិមានព្រទ្ធសភាឯកភាពគ្នាលើកំណែ ទម្រង់អង្គរៀបចំការបោះឆ្នោត(គជប) និងយល់ព្រមសិក្សាទៅលើចំណុច១៤ ផ្សេងទៀត ។
ក្រោយពីជំនួបអស់រយៈពេលជាង៣ ម៉ោងដែលចាប់ផ្ដើមតាំងពីម៉ោង៩ព្រឹកហើយបញ្ចប់នៅម៉ោងជាង១២នេះភាគីទាំងពីរបានចេញសេចក្ដីថ្លែងការណ៍រួម ដោយឯកភាពលើចំណុចចំនួន១៤រួម មានការរៀបចំការចុះឈ្មោះអ្នកបោះឆ្នោតនិងបញ្ជីឈ្មោះអ្នកបោះឆ្នោតរៀបចំបង្កើតច្បាប់ស្ដីពីហិរញ្ញវត្ថុរបស់គណបក្សនយោបាយអព្យាក្រឹតភាពនិងសុចរិតភាពនៃសង្គមស៊ីវិលប្រព័ន្ធផ្សព្វផ្សាយនិងមធ្យោបាយផ្សព្វផ្សាយរបស់គណបក្សនយោបាយយន្ដការនៃការដោះស្រាយវិវាទការសង្កេតការណ៍បោះឆ្នោតអព្យាក្រឹតភាពនៃមន្ដ្រីរាជការ និងកម្លាំងកម្លាំងប្រដាប់អាវុធ កាលបរិច្ឆេតនៃការបោះឆ្នោតបទបញ្ជានិងនីតិវិធីនៃការបោះឆ្នោតកែសម្រួល និងពង្រឹងទោសបញ្ញត្ដិនៅក្នុងច្បាប់បោះ ឆ្នោតការឃោសនាបោះឆ្នោតការបោះឆ្នោតមេភូមិ និងការស្ទង់មតិ ។
ក្រុមការងារគណបក្សទាំងពីរឯកភាពគ្នាក្នុងការជួបចរចាបន្ដទៀតនៅថ្ងៃទី២៤ខែមីនា ដែលក្នុងជំនួបលើកទី២កាល ពីថ្ងៃទី១០ ខែមីនា គណៈកម្មការចម្រុះ បក្សទាំងពីរបានពិភាក្សាលើការកែទម្រង់ស្ថាប័នរៀបចំការបោះឆ្នោតនិងអព្យា ក្រឹត្យភាពឯករាជ្យអង្គការសង្គមស៊ីវិល ប៉ុន្ដែមិនមានសេចក្ដីថ្លែងការណ៍រួមឬ ចំណុចឯកភាពឡើយ ។ គណបក្សទាំងពីរ បានចេញសេចក្ដីថ្លែងការណ៍រៀងៗខ្លួន និងបានការពារលើអំណះអំណាងចំពោះសំណើដែលខ្លួនបានលើក ។
គណៈកម្មការចម្រុះមកពីគណបក្ស ទាំង២ដែលមានអសនៈនៅក្នុងរដ្ឋសភា បានជួបប្រជុំគ្នានៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៤វេលាម៉ោង៨ព្រឹកនៅវិមានព្រឹទ្ធសភានិងបានព្រមព្រៀងបញ្ច្ចូលក្នុងក្រប ខណ្ឌកំណែទម្រង់ការបោះឆ្នោតនូវប្រធាន បទសរុបចំនួន១៤ដូចខាងក្រោម ៖
ការរៀបចំការចុះឈ្មោះបោះឆ្នោតនិង បញ្ជីឈ្មោះអ្នកបោះឆ្នោត ដើម្បីធានា សិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋគ្រប់រូប,រៀបចំបង្កើតច្បាប់ ស្ដីពីហិរញ្ញវត្ថុរបស់ គណបក្សនយោបាយ,កំណែទម្រង់ស្ថាប័ន រៀបចំការបោះឆ្នោត,អព្យាក្រឹត្យភាព និងសុចរិតភាពនៃអង្គការសង្គមស៊ីវិល, ប្រជុំផ្សព្វផ្សាយ និងមធ្យោបាយផ្សព្វ ផ្សាយរបស់គណបក្សនយោបាយ,យន្ដការ នៃការដោះស្រាយវិវាទ,ការអង្កេតការ បោះឆ្នោត,អព្យាក្រឹត្យរាជការ និងកង កម្លាំងប្រដាប់អាវុធ,កាលបរិច្ឆេទនៃការ បោះឆ្នោត,បទបញ្ជានិងនីតិវិធីនៃការ បោះឆ្នោត,កែសម្រួល និងពង្រឹងទោស ប្បបញ្ញាត្ដិនៅក្នុងច្បាប់បោះឆ្នោត,ការ ឃោសនាបោះឆ្នោត,ការបោះឆ្នោតមេ ភូមិ,ការស្ទង់មតិ ។
គណៈកម្មការចម្រុះបានឯកភាពនឹង ជួបពិភាក្សាគ្នាលើកក្រោយទៀតនៅថ្ងៃ ទី២៨ ខែមីនា ឆ្នាំ២០១៤ វេលាម៉ោង ៩ព្រឹក នៅវិមានព្រឹទ្ធសភាដើម្បីពិភាក្សា កំណត់អទិភាពនៃប្រធានបទកំណែទម្រង់ ការបោះឆ្នោត ព្រមទាំងបែបបទនៃការ រៀបចំសិក្ខាសាលាថ្នាក់ជាតិនិងវេទិកា សាធារណៈ ៕