សមាជិសភាកម្ពុជា ពីររូប ត្រូវបាន សហភាពអន្តរសភាIPU បោះឆ្នោតឲ្យចូលជាសមាជិកថ្មី នៃសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៏ សម្រាប់ សហភាពអន្តរសភាទី៣ ។សមាជិសភាទាំងពីររូបទីមួយ គឺ លោក សួស យ៉ារ៉ា ជាប់ឆ្នោតចូលជា គណៈកម្មាធិការធ្វើសេចក្តីសម្រេច ចិត្តរបៀបវារៈបន្ទាន់ និងសមាជិកសភាមួយរូបទៀត គឺអ្នកស្រី ឡោក ខេង ជាប់ឆ្នោតជាសមាជិកពេញសិទ្ធិក្នុងគណៈកម្មាធិការអចិន្ត្រយ៏ទីបីដែលទទួលបន្ទុកសលទ្ធិប្រជាធិបេតយ្យ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៥មីនា កន្លងទៅនេះ សភាកម្ពុជា មានព្រឹទ្ធសភា និងរដ្ឋសភាបានធ្វើដំណើរទៅចូលរួមមហាសន្និបាតលើកទី៣១ អបអរសាទរខួបលើកទី១២៥ នៃការបង្កើតសហភាពអន្តរសភា ក្នុងកម្ពុជា ក៏ជាសមាជិកផងដែរ។ កម្មវិធីនេះ មាន សហភាពអន្តរសភាចូលរួម មានប្រទេស១៤១ចូលរួម ដែលមានសមាជិក ១៤៥០ ក្នុងនោះ មានសាជិកជាង៧០០ ស្ត្រី២៦៦ នាក់៕