ប្រទេសចិន ៖
តាមប្រភពព័ត៌មាន កម្សាន្តរបស់បរទេស បានប្រាប់ឲ្យដឹងថា នាង Liu Yan ជាតារាសម្តែងដ៏សិចស៊ី មានសម្រស់ស្រស់ស្អាត និងមានប្រជាប្រិយភាព បានបង្ហាញរ៉ូបពណ៌ក្រហម នៅក្នុងព្រឹត្តិការណ៍មួយ ដ៏រំជើបរំជួល ក្នុងទីក្រុង
ប៉េកាំង ប្រទេសចិន។
កាលពីយប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៤ កន្លងទៅ នាងបានបង្ហាញខ្លួន ជាមួយរ៉ូបពណ៌ក្រហមសិចស៊ីយ៉ាងខ្លាំង នៅឯព្រឹត្តិការណ៍មួយ ក្នុងទីក្រុងប៉េកាំង ធ្វើឲ្យទស្សនិកជន និងអ្នកចូលរួមចាប់អារម្មណ៍ ចំពោះនាងគ្រប់ៗគ្នាដោយរ៉ូបនេះឆែកខាងក្រោយខ្នង បញ្ចេញសាច់សខ្ចី។
រ៉ូបពណ៌ក្រហមសិចស៊ី របស់នាង Liu Yan ធ្វើឲ្យនាងទទួលបាន ភាពលេចធ្លោជាងគេ ក្នុងព្រឹត្តិការណ៍មួយនេះ ហើយក៏ជាចំណុចក្តៅ សម្រាប់ទស្សនិកជន និងអ្នកចូលរួម ជាពិសេសប្រុសៗ បាននាំគ្នាផ្តោត ទៅលើរូបនាង សឹងមិនដាក់ភ្នែក៕