តូក្យូ៖ យោងតាមគេហទំព័រព័ត៌មានជប៉ុន The Japan Times
ចុះផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៤ថា អាកាសយានដ្ឋានជប៉ុន
នៅទីក្រុងតូក្យូឈ្មោះ Haneda ជាប់ចំណាត់ថ្នាក់លេខ៣ នៅទូទាំងពិភពលោក ។
យោងតាមទិន្នន័យមួយចំនួន ចេញដោយក្រសួងដឹកជញ្ជូនជប៉ុន
បានឲ្យកាលពីថ្ងៃអង្គារនេះថា នៅក្នុងកំណត់ត្រានៃអ្នកដំណើរ
ដែលបានធ្វើដំណើរនៅអាកាសយានដ្ឋាន Haneda នៅក្នុងឆ្នាំ២០១៣ មានរហូតដល់
៦៨,៧៤លាននាក់ ។ ដោយសារតែមានកំណើនអ្នកធ្វើ ដំណើរដ៏ច្រើនលើសលប់យ៉ាងដូច្នេះ
ត្រូវបានគេចាត់ទុកថា ជាអាកាសយានដ្ឋានមួយដែលស្ថិតក្នុងលំដាប់លេខ៣
របស់ពិភពលោក ។
ផ្អែកតាមទិន្នន័យរបស់ក្រសួងដែនដី និងហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន
និងទេសចរណ៍ជប៉ុន បានឲ្យដែរថា តួលេខនៃអ្នកធ្វើដំណើរតាម
ជើងយន្តហោះនៅព្រលានយន្តហោះខាងលើនេះ មានប្រមាណ ៦០,៧៦លាននាក់
នៃអ្នកដំណើរជាតិដែលបានធ្វើដំណើរ តាមជើងហោះហើរមួយនេះ គិតក្នុងឆ្នាំ២០១៣
និងប្រមាណ ៧,៩៧លាននាក់ជាអ្នកដំណើរបរទេស ។
តាមការរំពឹងទុក កំណើនអ្នកដំណើរអន្តរជាតិ
នឹងកើនឡើងថែមទៀតតាមអាកាសយានដ្ឋាន Haneda ។ បើគិតដល់ចុងខែមីនា ចំនួនអ្នក
ដំណើរនឹងអាចកើនឡើងដល់ ៩០ពាន់នាក់ នៅក្នុងឆ្នាំ២០១៤នេះ
អ្នកទាំងនោះបានធ្វើដំណើរពីសហរដ្ឋអាម៉េរិក និងបណ្តាប្រទេសនៅប្លុក អឺរ៉ុប ។
មន្ត្រីមួយរូបមកពីក្រសួងខាងលើ
បានបញ្ជាក់ថា “វាជារឿងមួយគួរកត់សម្គាល់
ដែលមានអ្នកដំណើរនៅអាកាសយានដ្ឋាននៅតូក្យូ
តួលេខនៃអ្នកដំណើរបន្តកើនឡើងយ៉ាងដូច្នេះ ហើយនៅក្នុងឆ្នាំ២០១៤នេះ
នឹងអាចមានអ្នកដំណើរមិនតិចជាង ៧០លាននាក់ឡើយ ។ នេះជាតួលេខមួយ
ដែលស្ថិតក្នុងលំដាប់លេខ៣ របស់ពិភពលោក”។
គួររំលឹកថា ក្នុងកំណត់ត្រាឆ្នាំ២០០៧ អាកាសយានដ្ឋាន Haneda មានអ្នកដំណើរប្រមាណ ៦៦,៨២លាននាក់ ៕