បាងកក៖ ប្រមុខការបរទេសថៃ អះអាងថា រដ្ឋាភិបាលថៃ
នឹងដាក់លិខិតអញ្ជើញ លោក បាន គីមូន អគ្គលេខាធិការ UN មកទស្សនកិច្ច ប្រទេសថៃ
ដើម្បីសុំប្រឹក្សា ដោះស្រាយវិបត្តិនយោបាយថៃ។
យោងតាមគេហទំព័រ INN របស់ថៃ នៅថ្ងៃ ពុធ ទី ២៦ ខែ កុម្ភៈ ឆ្នាំ២០១៤
នេះបានចុះផ្សាយឲ្យ លោក ស៊ូរ៉ាផុង តូវិចាក់ឆៃគុល ឧបនាយករដ្ឋមន្រ្តី
និងជារដ្ឋមន្រ្តីក្រសួងការបរទេសថៃ បានថ្លែងនៅក្នុងកិច្ចប្រជុំ
គណៈកម្មាការសម្របសម្រួលស្ថានការណ៍អាសន្ន ថា រដ្ឋាភិបាលក្រុងfS
នឹងដាក់លិខិតអញ្ជើញ លោក បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN)
មកទស្សនកិច្ចជាផ្លូវការមកកាន់ប្រទេសថៃ ក្នុងគោលបំណង សុំប្រឹក្សា
ជុំវិញការដោះស្រាយវិបត្តិនយោបាយ ដែលកំពុងវឹកវ ក្នុងប្រទេសថៃ
នាពេលបច្ចុប្បន្ន។
លោក ស៊ូរ៉ាផុង បានបញ្ជាក់ថា ការអញ្ជើញ អគ្គលេខាធិការ UN លើកនេះ
គ្មានបំណងឲ្យ UNជ្រៀតជ្រែក នយោបាយផ្ទៃក្នុងប្រទេសនោះទេ
តែវាជាការសុំប្រឹក្សា នៃឋានៈ UN មានបទពិសោធន៍ ក្នុងការដោះស្រាយ
វិបត្តិនយោបាយជាច្រើនប្រទេសទូទាំង ពិភពលោក ហើយរូប លោក ស៊ូរ៉ាងផុង បានជំនឿថា
ការស្វែងរកអន្តរាគមន៍ពី UN ជាជម្រើសដ៏ប្រសើរសម្រាប់ ស្ថានការណ៍ដ៏តានតឹង
ផ្នែកនយោបាយ នៅក្នុងប្រទេស នាពេលបច្ចុប្បន្ន៕