ខេត្ដព្រះសីហនុ ៖ នៅតំបន់សេដ្ឋកិច្ច ពិសេសបិតត្រាំង ស្ថិតក្នុងភូមិពូធឿង សង្កាត់បិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះ សីហនុកម្មករកម្មការិនីកាត់ដេរសម្លៀកបំពាក់(ខោខូវប៊យ)ប្រមាណជិត១.០០០នាក់នាំគ្នាធ្វើកូដកម្មមិនចូលធ្វើការនៅ ព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៤ ។
តំណាងកម្មករម្នាក់បានថ្លែងថា កូដ កម្មនេះមានគោលបំណង៣យ៉ាង ទី១- ទាមទារដកប្រធានរដ្ឋបាលខ្មែរម្នាក់ ឈ្មោះ សុខ គង់ ចេញដោយបុគ្គលនេះ មានការរើសអើងនិងកាត់កងប្រាក់ខែ កម្មករខុសប្រក្រតី, ទី២-ទាមទាសិទ្ធិ ឈប់សម្រាកប្រចាំឆ្នាំដែលមានក្នុង មួយឆ្នាំចាប់ពី១៨ថ្ងៃដល់២១ថ្ងៃ ។ ក្នុង ករណីទី២នេះភាគីខាងរោងចក្រមិនចង់ឱ្យឈប់សម្រាកដោយចង់ទូទាត់ជាប្រាក់ថែមក្រៅវិញតែកម្មករមិនព្រម និងទី៣-កម្មករនិងកម្មការិនីមានការសង្ស័យលើប្រាក់ខែក្នុងខែមករា ឆ្នាំ២០១៤ថា ហេតុ អ្វីបានជាមានចំនួនតិចជាងខែមុនៗបើ ការងារនៅដដែលនោះ?
លោក យ៉ូវ ខេមរ៉ា ប្រធានមន្ទីរការ ងារនិងយុវនីតិសម្បទាខេត្ដព្រះសីហនុ បានពន្យល់ថា ការតវ៉ានេះមិនមានទំហំ ធំធេងនោះទេឥឡូវមន្ដ្រីជំនាញកំពុងដោះស្រាយហើយ ៕