ប្រទេសជប៉ុន ៖
ក្រុមតារាចម្រៀងស្រី ដ៏មានប្រជាប្រិយរបស់ជប៉ុន AKB48 បានបង្ហាញវត្តមាន នៅលើគម្របទស្សនាវដ្តី សម្រាប់បុរស ជាមួយឈុតប៊ីគីនី ដ៏ស្រស់ស្អាតប្រៀបដូច ពន្លឺរស្មីចេញពីគម្រប ទស្សនាវដ្តី ដែលទាក់ទាញ
ទស្សនិកជន ឲ្យចង់មើលមិនដាក់ភ្នែក។
នេះជាការបោះពុម្ពផ្សាយ របស់ទស្សនាវដ្តី FHM ប្រចាំខែតុលា ដែលជាឆ្នាំនៃព្រឹត្តិការណ៍ Homeless FHM បង្ហាញនូវក្រុម តារាចម្រៀងស្រីជប៉ុន AKB48 មានកេរ្តិ៍ឈ្មោះល្បីល្បាញ ក្នុង សម្រាប់ស្រទាប់យុវវ័យ។ រូបភាពរបស់ពួកនាង មិនសិចខ្លាំងទេ គឺពួកនាងស្លៀកពាក់ ឈុតប៊ីគីនីរូបភាពផ្កាចម្រុះ ពណ៌តែប៉ុណ្ណោះ។
អ្នកនិយមលេងប្រព័ន្ធ អនឡាញជាច្រើន បានសរសេរសារមួយ សរសើរពីសម្រស់ របស់ពួកនាងថា ជាក្រុមតារាចម្រៀងស្រីជប៉ុន AKB48 ដែលមានសម្រស់ ស្រស់ស្អាតបំផុត ក្នុងពិភពលោក និងជានិមិត្តរូបនៃសម្រស់ ធម្មជាតិដ៏ល្អឥតខ្ចោះ៕