ខេត្តសៀមរាប ៖
សមត្ថកិច្ចនគរបាល ព្រហ្មទណ្ឌកំរិតធ្ងន់ បានធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ ពីបទរំលោភសេពសន្ថវៈ លើអនីតិជនកាល ពីវេលាម៉ោង ៨ យប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៤ នៅលើផ្ទះក្មេងស្រីរងគ្រោះ ស្ថិតក្នុងក្រុមទី២ ភូមិថ្នល់
សង្កាត់ស្រង៉ែ ខេត្តសៀមរាប។
ដើមហេតុដែលនាំឲ្យ មានការឃាត់ខ្លួន គឺម្តាយជនរងគ្រោះ បានដាក់ពាក្យបណ្តឹង កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៤ ដោយចោទប្រកាន់ ជនសង្ស័យឈ្មោះ ថន ផល្លា ហៅប្លោក ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរកូនជាងផ្សារដែក របស់ឪពុកក្មេងស្រីរងគ្រោះ ទើបសមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យ ដើម្បីសួរនាំ និងចាត់ការបន្ត តាមនីតិវិធី។
ជនសង្ស័យឈ្មោះ ថន ផល្លា ហៅប្លោក បានសារភាពថា ខ្លួនពិតជាបាន ចាប់រំលោភ សេពសន្ថវៈ ដោយធ្វើសកម្មភាព ប្រើម្រាមចង្អុលដៃ លូកចូលទៅក្នុងប្រដាប់ភេទ និងបានយកប្រដាប់ភេទរបស់ខ្លួន ដាក់បញ្ចូលទៅក្នុង ប្រដាប់ភេទរបស់ ក្មេងស្រីរងគ្រោះ បណ្តាលឲ្យមានដំបៅខ្ទុះ ខាងក្នុងប្រដាប់ភេទ ខណៈដែលនាង បានដេកលើអង្រឹង មើលទូរទស្សន៍តែ ២នាក់៕