ខេត្តបន្ទាយមានជ័យ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត TOYOTA បើកបរក្នុងល្បឿនលឿនបែកកង់ខាងក្រោយបណ្តាលឲ្យរេចង្កូតទៅបុកម៉ូតូមួយទំហឹងបង្កឲ្យអ្នកបើកម៉ូតូម្នាក់និងអ្នកជិះពីក្រោយម្នាក់រងរបួសធ្ងន់ស្រាល ។
រថយន្តTOYOTAបើកលឿនបែកកង់រេទៅបុកម៉ូតូច្រាសទិសបណ្តាលឲ្យរងរបួសធ្ងន់ស្រាល២នាក់
ខេត្តបន្ទាយមានជ័យ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត TOYOTA បើកបរក្នុងល្បឿនលឿនបែកកង់ខាងក្រោយបណ្តាលឲ្យរេចង្កូតទៅបុកម៉ូតូមួយទំហឹងបង្កឲ្យអ្នកបើកម៉ូតូម្នាក់និងអ្នកជិះពីក្រោយម្នាក់រងរបួសធ្ងន់ស្រាល ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះនៅវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៤ លើផ្លូវជាតិលេខ៥ ចំណុចភូមិព្រែករពៅ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
បើតាមប្រភពពីសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកមង្គលបូរីនៅកន្លែងហេតុការណ៍បានប្រាប់ឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍មួយនេះបង្កដោយ
រថយន្តម៉ាក TOYOTA ពណ៌ស្ករ ពាក់ស្លាកលេខបន្ទាយមានជ័យ2A-3676 បើកបរពីលិចទៅកើតស្រាប់តែបែកកង់ក្រោយបណ្តាលឲ្យរេចង្កូតទៅប៉ះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម C125 ស៊េរីឆ្នាំ2013 ពណ៌ខ្មៅ ពាក់ស្លាកលេខបន្ទាយមានជ័យ1H-8464 បើកបរច្រាសទិសគ្នាបង្កបណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ស្រាល ។ ចំណែកអ្នកបើកបររថយន្តគេចខ្លួនបាត់ស្រមោល ។ រីឯរថយន្តបង្កផ្ទុកទំនិញពេញ ហើយក្រឡាប់ផ្ងារជើងឡើងលើខូចខាតយ៉ាងដំណំនិងធ្វើឲ្យម៉ូតូខូចខាតមួយចំនួនផងដែរ ។ ជនរងគ្រោះបើកបរម៉ូតូទាំង២នាក់ពុំស្គាល់អត្តសញ្ញាណនៅឡើយទេពេលនេះកំពុងព្យាបាលនៅពេទ្យ ។
បច្ចុប្បន្នរថយន្តនិងម៉ូតូជនរងគ្រោះត្រូវបានមន្ត្រីនគបាលចរាចរជើងគោកយកទៅរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគបាលស្រុកមង្គលបូរីដើម្បីរង់ចាំអ្នកទាំងសងខាងចេញមកដោះស្រាយ ៕