រាជធានីភ្នំពេញ ៖
ប្រិយមិត្តពិតជាបានស្គាល់តារាសម្តែង និងម៉ូដសិចស៊ីកញ្ញា លីឡា ឬលីឡាវីន តាមរយៈខ្សែវីដេអូខារ៉ាអូខេរបស់ផលិតកម្មក្នុងស្រុកជាច្រើន ដោយនាងឧស្សាហ៍
សម្តែងជាលក្ខណៈ ស្រើបស្រាល និងចូលចិត្តសម្ញែងភាពសិចស៊ី មិនសូវកំណាញ់សម្រស់រាងកាយឡើយ។
ហេតុដូច្នេះហើយនាងចូលប្រឡូកនឹងអាជីពសិល្បៈទើបតែបានរយៈពេល ជាងពីរឆ្នាំប៉ុណ្ណោះ តារារូបនេះក្រសោបបានភាពល្បីរន្ធឺមិនចាញ់តារារៀមច្បងទេ។ ប៉ុន្តែការទទួលបានពន្លឺជោគជ័យនៃអាជីពសិល្បៈនេះ ក៏មានមតិមួយចំនួនបានលើកឡើងថា ហេតុផលដែលស្រីស្រស់រូបនេះចាប់បានភាពល្បីក្នុងពេលដ៏ខ្លីបែបនេះ គឺបណ្តាលមកពីនាងហ៊ានស្លៀកពាក់សិចស៊ីបញ្ចេញសម្រស់ដើមទ្រួងខ្លាំង ដូច្នេះហើយទើបបណ្តាផលិតកម្មមិនអាចមើលរំលងរាល់ការថតខ្សែវីដេអូ ខារ៉ាអូខេលក្ខណៈសិចស៊ី ពីព្រោះការបង្ហាញសម្រស់រាងកាយស្រីស្រស់បែបនេះ គឺងាយនឹងទទួលបានការគាំទ្រពីទស្សនិកជន៕