ខេត្ដកំពង់ចាម ៖ មន្ដ្រីនគរបាល ស្រុកព្រៃឈរម្នាក់បានក្លាយទៅជាអ្នក ទោសព្រោះបានរួមភេទជាមួយក្មេងស្រី អនីតិជន (មិនគ្រប់អាយុ) ហើយករណី នេះ ត្រូវបានចៅក្រមនិងជាប្រធានសាលាដំបូងខេត្ដកំពង់ចាម លោក តេង រតនា សម្រេចបញ្ជូនខ្លួនទៅដាក់ពន្ធនាគារមាត់ ឃ្មួង ពីបទរួមភេទជាមួយអនីតិជនអាយុ ក្រោម១៥ឆ្នាំ ។
សូមបញ្ជាក់ថា មន្ដ្រីនគរបាលរូបនេះ មានឈ្មោះ ផល ស៊ីណាត ហៅពៅអាយុ ៤២ឆ្នាំ រស់នៅភូមិបន្ទាយរឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ និងជាមនុស្សមានប្រពន្ធ និងកូនស្ទើរ១កន្ទេលទៅហើយ បែរជា ប្រើទូរស័ព្ទទាក់ទងលួងលោមបញ្ឆោត ក្មេងស្រីម្នាក់អាយុក្រោម១៥ឆ្នាំយកទៅ រួមភេទជាច្រើនលើក ហើយលើកចុង ក្រោយក៏ត្រូវបែកការណ៍ដោយសារ បុរសខាងលើនេះ បានបើករថយន្ដទៅ ឈប់មុខផ្ទះក្មេងស្រីរងគ្រោះ និងបាន ទូរស័ព្ទឱ្យក្មេងស្រីនោះ ចេញមកខាង មុខផ្ទះចូលទៅក្នុងរថយន្ដរបស់ខ្លួនដើម្បីយកទៅធ្វើសកម្មភាពរួមភេទបន្ដទៀត ។
ចំពោះករណីខាងលើនេះ អ្នកភូមិក៏ មានការសង្ស័យក៏ទៅលបមើលឃើញ អ្នកទាំង២កំពុងតែដេកនៅក្នុងរថយន្ដទាំង ខ្លួនប្រាណស្រាតននលគក រួចហើយក៏ ប្រញាប់ប្រញាល់ទៅប្រាប់ឪពុកម្ដាយក្មេង ស្រីរងគ្រោះ និងប្រមែប្រមូលអ្នកភូមិ ព័ទ្ធរថយន្ដ និងចាប់ខ្លួនជនល្មោភកាមរូប នេះ ប្រគល់ឱ្យសមត្ថកិច្ច ដើម្បីចាត់ការ តាមផ្លូវច្បាប់ ។
អ្នកភូមិបានចាប់ជនកំហូចរូបនេះ ជាមន្ដ្រីនគរបាលស្រុកជាអ្នកអនុវត្ដច្បាប់ បែរជាប្រើល្បិចដ៏គម្រក់លួងលោមបញ្ឆោត ក្មេងស្រីមិនទាន់គ្រប់អាវុធមករួមភេទជាមួយគ្នាទាំងមិនចេះអៀនខ្មាសយ៉ាងដូច្នេះ។ អ្នកភូមិបានបញ្ជាក់ឱ្យដឹងថា ករណីនេះ បានកើតឡើងនៅវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៤ នៅភូមិទួល ព្រិច ឃុំមៀន ស្រុកព្រៃឈរ ។
ចម្លើយសារភាពរបស់ជនជាប់ចោទ ដែលជាមន្ដ្រីនគរបាលរូបនេះបានឆ្លើយ ដោះសាថា រឿងដែលបានកើតឡើងនេះ មិនមែនជាការបង្ខិតបង្ខំនោះទេ វាជា ការព្រមព្រៀងគ្នារវាងជនរងគ្រោះនឹងរូបខ្លួន។ ប៉ុន្ដែទោះជាជនសង្ស័យខំប្រឹងឆ្លើយ ដើម្បីដោះបន្ទុកយ៉ាងណាក៏ដោយ ក៏ ទ្វារពន្ធនាគារនៅតែស្វាគមន៍គេដដែល ព្រោះគេបានរួមភេទជាច្រើនលើកជា មួយក្មេងស្រីមិនទាន់គ្រប់អាយុនេះ ។ ជនត្រូវចោទអាចជាប់ពន្ធនាគារយ៉ាង តិច១៥ឆ្នាំតាមមាត្រា៤២នៃច្បាប់ស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្សនិងអំពើ ធ្វើអាជីវកម្មផ្លូវភេទ ៕