ក្រុងប៉ោយប៉ែត ៖ រថយន្ដកាមរីមួយ គ្រឿងមានផ្ទុកហ្គាសចំនួន២៥០គីឡូក្រាម ចតមុខផ្ទះនៅពេលយប់ត្រូវចោរលួចពីប៉ោយប៉ែតបម្រុងយកទៅលក់នៅខេត្ដ សៀមរាមតែដោយសារចោរបើក រថយន្ដលឿនជ្រុលចង្កូតទៅបុកបង្គោល គីឡូម៉ែត្រតាមចិញ្ចើមផ្លូវទៅមុខមិនរួច។
បើតាមការអះអាងពីម្ចាស់រថយន្ដ ឈ្មោះម៉ែន សុវឌ្ឍនា ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបអាជីវកររស់នៅភូមិ ក្បាលស្ពាន១សង្កាត់ ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យនិយាយប្រាប់ តាមទូរស័ព្ទនាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២០១៤ថា រថយន្ដគាត់ម៉ាកកាមរីស៊េរី ឆ្នាំ១៩៩៣ ពណ៌ត្រីឆ្លូញ ចង្កូតឆ្វេង ពាក់ស្លាកលេខភ្នំពេញ 2E-4997 ចត ចោលមុខផ្ទះដោយបាំងរថយន្ដ១គ្រឿង ទៀតជារបស់អ្នកនៅក្បែរផ្ទះគ្នា ។ ម្យ៉ាង ទៀតពេលចតនៅមុខផ្ទះគេពុំបានដកសោ ចេញពីរថយន្ដឡើយ រួចហើយក៏ចូលទៅ ដេក លុះព្រឹកឡើងថ្ងៃទី១៧ថ្ងៃខែកុម្ភៈ មកមើលរថយន្ដ ស្រាប់តែបាត់ពីមុខ ផ្ទះ។ ភ្លាមនោះគាត់ក៏ដាក់ពាក្យបណ្ដឹង ទៅសមត្ថកិច្ចគ្រប់កន្លែងនៅក្នុងខេត្ដ បន្ទាយមានជ័យឱ្យជួយស្វែងរក ។
លោកបន្ដថា លុះនៅម៉ោងប្រហែល ៧ព្រឹកថ្ងៃដដែលទើបដឹងដំណឹងពីសមត្ថកិច្ចថា រថយន្ដរបស់គេត្រូវចោរលួច យកទៅគោលបំណងលក់នៅខេត្ដសៀម រាប តែដោយក្រុមចោរបានដឹងថា គេ និងបងប្អូនបើករថយន្ដតាមពីក្រោយជនសង្ស័យក៏ភ័យបើករថយន្ដលឿនក្នុងទិស ដៅពីលិចទៅកើតតាមបណ្ដោយផ្លូវជាតិ លេខ៦ពីបន្ទាយមានជ័យ ទៅខេត្ដសៀម រាបបុកនឹងបង្គោលគីឡូម៉ែត្រតាម ចិញ្ចើមផ្លូវនៅភូមិសាលាក្រៅ សង្កាត់ ស្នៀត ក្រុងសិរីសោភ័ណ ចំណែករថយន្ដ ខូចខាតយ៉ាងដំណំ ។ រីឯក្រុមចោរត់គេច បាត់ស្រមោល ។
ម្ចាស់រថយន្ដបញ្ជាក់ថា ចំពោះរថយន្ដ ត្រូវសមត្ថកិច្ចយករក្សាទុកនៅកន្លែង អធិការក្រុងសិរីសោភ័ណដើម្បីឱ្យម្ចាស់ រៀបចំឯកសារពីអាជ្ញាធរក្រុងប៉ោយប៉ែត ទើបសមត្ថកិច្ចប្រគល់ឱ្យយកមកជួស ជុល ។ ចំណែកជនសង្ស័យសមត្ថកិច្ច ជំនាញក្រុងកំពុងតែស្រាវជ្រាវរកជនមុខ សញ្ញាតាមចាប់យកមកកាត់ទោសតាមច្បាប់ ៕