យ៉ាងហោចណាស់ក៏មានអ្នកដំណើរ៥នាក់ស្លាប់ និង២៥នាក់រងរបួសក្រោយ ពេលដែលគ្រាប់បែកមួយគ្រាប់បានផ្ទុះនៅលើផ្លូវដែកពេលរថភ្លើងល្បឿនលឿន កំពុងបើកបរកាលពីរសៀលថ្ងៃទី១៦ ខែកុម្ភៈ ។
រថភ្លើងដែលរងការវាយប្រហារដោយគ្រាប់បែកនោះមានអ្នកធ្វើដំណើរជាង ៣០០នាក់ ពេលហេតុការណ៍កើតឡើង ។ រថភ្លើងចាកចេញពីទីក្រុងកំពង់ផែការាជី ឆ្ពោះទៅកាន់ទីក្រុងប៉េសាវ៉ា ក៏រងការវាយប្រហារគ្រាប់បែកដែលជនល្មើសបង្កៃនៅ លើផ្លូវរថភ្លើងធ្វើឱ្យទូរថភ្លើង៤ក្រឡាប់ធ្លាក់ចេញពីផ្លូវដែក ។
តាមលទ្ធផលស្រាវជ្រាវជាបឋមគ្រាប់ដែលបង្កៃលើផ្លូវដែកនោះបញ្ជាដោយ ឧបករណ៍ពីចម្ងាយ ។ ប៉ូលិសនិងក្រុមជួយសង្គ្រោះបានបញ្ជូនទៅកាន់កន្លែងកើត ហេតុជួយដល់ជនរងគ្រោះ និងឡោមព័ទ្ធតំបន់នោះសម្រាប់ស្រាវជ្រាវ ។
នាយករដ្ឋមន្ដ្រីប៉ាគីស្ថាន លោកណាវាស់ សារីហ្វ និងរដ្ឋមន្ដ្រីគ្រប់គ្រងផ្លូវ ដែក បានថ្កោលទោសយ៉ាងខ្លាំងដល់ការវាយប្រហារ ហើយបានបញ្ជាឱ្យមន្ដ្រីក្នុងតំបន់ ផ្ដល់ជំនួយសម្ភារចាំបាច់ដល់អ្នករងរបួស ៕