រាជធានីភ្នំពេញ ៖
ត្បិតតែតារាចម្រៀងរូបស្រស់កញ្ញា សាឌីណា ទើបតែឈានជើងចូលប្រឡូកក្នុងអាជីពចម្រៀង និងទើបមានបទចម្រៀងបីបទចរាចរណ៍នៅលើទីផ្សារក្តី ប៉ុន្តែតារាឆ្នើមក្នុង
ផលិតកម្ម សាស្តា រូបនេះបានបង្ហាញមហិច្ឆិតាយ៉ាងខ្ពស់ថា ទោះបីជាបទចម្រៀងទាំងបីបទរបស់នាងទើបចេញលក់ជាស៊ីឌីក្តី ប៉ុន្តែកញ្ញាទទួលបានការគាំទ្រពីសំណាក់ទស្សនិកជនយុវវ័យបានច្រើន គួរសម ដូច្នេះហើយនាងមានក្តីសង្ឃឹមយ៉ាងមុតមាំថា នៅពេលបទចម្រៀងរបស់កញ្ញាចេញលក់ជាវីស៊ីឌីនៅពេលខាងមុខនេះសន្ទុះនៃ ការគាំទ្ររបស់នាងនឹងហក់ឡើងខ្លាំង ដែលអាចជួយឱ្យកញ្ញាចាប់បានភាពល្បីដូចតារារៀមច្បងមិនខាន។
ម្ចាស់បទ “គ្មានអ្នកណាល្អបានប្រហែលបង ជាវេនទឹកភ្នែក និងបទ លោកប្តីប្រមឹក” រូបនេះបានបន្តថាហេតុផលដែលឱ្យនាងមានជំនឿចិត្តបែបនេះ គឺបទចម្រៀងរបស់នាង ផលិតកម្ម សាស្តា បានរៀបចំថតខារ៉ាអូខេសម្រិតសម្រាំងបំផុត ហេតុនេះហើយទើបនាងគិតថា ក្រោយពេលបទចម្រៀងរបស់នាងចេញលក់ជាវីស៊ីឌីរួចហើយ នឹងអាចបំពេញមហិច្ឆិតានាងបាន៕