ខេត្ដប៉ៃលិន ៖ បុរសម្នាក់ជាជាងសំណង់រងរបួសធ្ងន់ត្រូវបានម្ចាស់ផ្ទះនាំយកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ដដោយសារឈើធ្លាក់ចំក្បាលពេលកំពុងធ្វើការកាលពីវេលាម៉ោង៤និង១៥នាទីរសៀល ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៤ នៅក្នុងការ ដ្ឋានសាងសងមួយកន្លែងស្ថិតនៅខាង លិចផ្សារប៉ាងលឹម ស្ថិតក្នុងភូមិប៉ាង រលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្ដប៉ៃលិន ។
បុរសរងគ្រោះឈ្មោះ ឆាត់ សុភ័ក្ដ អាយុ៣១ឆ្នាំ មានមុខរបរជាជាងសំណង់ ស្នាក់នៅចំណុចកើតហេតុខាងលើរងរបួស បែកក្បាលផ្នែកខាងក្រោយនិងផ្ទៃមុខ ។
អ្នកធ្វើការជាមួយគ្នាបាននិយាយថាមុនពេលកើតហេតុពួកគេបានយកឈើ ឡើងទៅខាងលើដើម្បីធ្វើជន្ទៀសម្រាប់ចាក់ប្លង់សេ ។ ពេលយកឈើទៅដាក់រួច ក៏នាំគ្នាចុះមកក្រោម ស្រាប់តែឈើ រអិលធ្លាក់មកចំក្បាលបុរសរងគ្រោះ ដែលកំពុងនៅខាងក្រោមបណ្ដាលឱ្យ សន្លប់បាត់ស្មារតីក៏នាំយកមកសង្គ្រោះ នៅមន្ទីរពេទ្យខេត្ដតែម្ដង ៕