ភ្នំពេញ ៖ ស្ត្រី២នាក់ជាអ្នកលក់គ្រឿងក្លែមនៅម្តុំផ្សារឌុយមិចបានរងរបួសពេញផ្ទៃមុខ ដោយសារផ្ទុះចង្ក្រានហ្គាសខ្ទាតម្ហូបនៅក្នុងឆ្នាំងខ្ទះត្រូវ ខណៈកំពុងចំអិនលក់ភ្ញៀវ ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៤និង៣៥នាទីល្ងាច ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៤ នៅចំណុចមុខផ្ទះលេខ៣C ឋិតក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា ។
ប្រភពពីអ្នកនៅកន្លែងកើតហេតុ បាននិយាយថា មុនពេលកើតហេតុ ជនរងគ្រោះបានចំអិនសាច់ គ្រឿងក្នុងមាន់ ទាលក់ឲ្យភ្ញៀវ ខណៈដែលគាត់កំពុងចំអិន ស្រាប់តែកំប៉ុងហ្គាសដែលដាក់នៅក្នុង ចង្ក្រានបានផ្ទុះឡើង បណ្តាលឲ្យខ្ទាតម្ហូបនៅក្នុងឆ្នាំងខ្ទះចំផ្ទះជនរងគ្រោះ បណ្តាលឲ្យរលាកតែម្តង ៕