កូរ៉េខាងត្បូង៖ អ្នកតែងគិតថា ស្រីស្អាតសាច់សខ្ចី
ប្រហែលពួកគេ មានវិធី និងស្ទាយជាច្រើនហើយ ក្នុងការថែរក្សា សម្រស់ និងសុខភាព
ប៉ុន្តែ ចំពោះស្រីស្អាត មានឈ្មោះថា Khang Min Kyung គឺជាតារាចម្រៀងស្រី
ដ៏គួរអោយស្រលាញ់មួយរូប ដែលបានប្រាប់ពីរបៀបថែរក្សា សម្រស់ និងសុខភាព របស់នាង
ដោយវិធីងាយស្រួល។ តើអ្នកចង់ដឹងទេ តើមានចំនុចអ្វីខ្លះដែលធ្វើ
អោយនាងស្អាតបែបនេះ?
នាងMin Kyung បានឡើងកម្មវិធី អាហារក្នុងទូរទស្សន៏ KBS2TV កាលពីថ្ងៃទី ៣១
ខែ មករា។ ក្នុងកម្មវិធីនោះ ក៏មានតារាល្បីៗ ដូចជា លោក Sin DongYup កញ្ញា
Minah និងតារាជាច្រើនទៀត ផងដែរ ដែលបានចូលរួម។ ប៉ុន្តែអ្វីដែល សំខាន់កញ្ញា
Min Kyung បាននិយាយ អោយគ្រប់គ្នាដឹងថា អាហារដែលល្អចំពោះសុខភាព របស់នាង
គឺស្បែកជ្រូក។ នាងបានបន្តថា ស្បែកជ្រូក គឺល្អចំពោះសុខភាព និងជា អាហារល្អមួយ
ជាពិសេសនោះនាងគិតថា វាមានរសជាតិឆ្ងាញ់។ ដោយឡែកស្រីស្អាតម្នាក់ទៀត
ឈ្មោះថាMinach ក៏បានចែករំលែកបទពិសោធន៏ ចំពោះអាហារ ធ្វើអោយមានសម្រស់ស្អាតដែរ
ដោយនាងបាននិយាយថា នាងមិនមានអាហារពិសេសអ្វី ច្រើននោះទេ
ប៉ុន្តែអ្វីដែលធ្វើអោយ សុខភាពល្អ សំរាប់នាង គឺនាងតែងតែទទួលទាន
សម្លរសត្វទន្សាយ។ នាងបន្តថា នៅពេលនាងកំពុងបរិភោគ មានអារម្មណ៍ដូចជា សម្លរទា
ប៉ុន្តែតាមការពិត គឺសម្លសត្វទន្សាយសោះ។
វាមិនគួរអោយជឿស្រីស្អាតនៅប្រទេសកូរ៉េខ្លះៗ ចូលចិត្តបរិភោគ អាហារប្លែក
ដូចជា ស្បែកជ្រូក រឺក៏សម្លរសត្វទន្សាយជាដើម ដែលអាចរក្សាសម្រស់
ពួកគេបានយ៉ាងល្អ។ ទោះជាយ៉ាងណា នេះគ្រាន់តែជាការអះអាង និង ចែករំលែក
របស់ពួកគេ តែប៉ុណ្ណោះ៕
ចុះប្រិយមិត្តចូលចិត្តអាហារ ដូចជាពួកគេទេ?