ភ្នំពេញ ៖ ព្រឹត្តិការណ៍ ដែលគួរហួសចិត្តមួយ
ដែលកើតចេញពីជនព្រៃផ្សៃម្នាក់ យកកូនកាំបិតចុងស្រួចចាក់សម្លាប់
ប្អូនប្រុសបង្កើត របស់ខ្លួន ដោយសារតែរូបគេ សុំលុយពីប្អូន ៥០០០រៀលមិនបាន ។
ហេតុ ការណ៍នេះកើតឡើងកាលពីវេលាមោង ១១ និង៣០នាទីយប់ ថ្ងៃទី០២ ខែកុម្ភៈ
ឆ្នាំ២០១៤ ស្ថិតនៅ ចំណុចផ្ទះលេខ ឆ ៤៣ ផ្លូវលេខ៣៦៩ ក្រុមទី៩ ភូមិដើមម៉ាកក្លឿ
សង្កាត់ច្បារអំពៅទី ១ ខណ្ឌមានជ័យ ។
ជនរងគ្រោះដែលត្រូវបងប្រុសបង្កើត យកកូនកាំបិតចាក់សម្លាប់
ក្នុងហេតុការណ៍ខាងលើនេះមានឈ្មោះ ង្វៀង យ៉ាំងទង់ ភេទប្រុស អាយុ ២២ឆ្នាំ
ជាជនជាតិវៀតណាម និងជនព្រៃផ្សៃ ដែលចាក់សម្លាប់ ប្អូនខ្លួនឯង
ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះ ង្វៀង យ៉ាំងសាង ហៅ ញ៉ុក ភេទប្រុស
អាយុ ២៦ឆ្នាំ ជនជាតិ វៀតណាម មានមុខរបរជាកម្មករ ហើយអ្នកទាំង ២នាក់
បច្ចុប្បន្នស្នាក់នៅចំណុចកើតហេតុខាងលើ ។
ទាក់ទិននឹងអំពើឃាតកម្ម ចាក់សម្លាប់យ៉ាងព្រៃផ្សៃនេះ
សមត្ថកិច្ចដែលចុះទៅស្រាវជ្រាវ និងសួរនាំដល់ កន្លែងកើតហេតុបានឲ្យដឹងថា
មុននឹងមានអំពើឃាតកម្មកើតឡើង គឺកាលពីល្ងាចថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ ២០១៤ នេះ
ឈ្មោះ ង្វៀង យ៉ាំងសាង ត្រូវជាបង ( ជនសង្ស័យ) បានសុំលុយប្អូនប្រុសឈ្មោះ
ង្វៀង យ៉ាំង ទង់ (ជនរងគ្រោះ) ចំនួន ១ម៉ឺនរៀល យកទៅទិញស្រាផឹក
ហើយប្អូនប្រុសក៏ព្រមឲ្យ ។ លុះដល់ម៉ោង ៩ យប់ ថ្ងៃដដែល ជនសង្ស័យបានសុំ
លុយពីប្អូនប្រុសចំនួន ៥០០០រៀលបន្ថែមទៀត ប៉ុន្តែ ត្រូវប្អូនប្រុស បានបដិសេធ
ហើយនិយាយថា គ្មានលុយទេ ។ ភ្លាមៗនោះជនសង្ស័យបានចេញពីផ្ទះរ ហូតម៉ោងហូប បាយ
ជនសង្ស័យបានចូលមកផ្ទះវិញ ទាំងកំហឹង រួចឡូឡារករឿងម្តាយ
និងប្អូនប្រុសរហូតធ្វើឲ្យជន សង្ស័យ
កើតមានទំនាស់ពាក្យសម្តីគ្នាជាមួយប្អូនប្រុស ក៏ស្ទុះទៅទាញ់
កូនកាំបិតចុងស្រួច មកចាក់ចំក្រោម ទ្រូងប្អូនបង្កើតចំនួន ៣កាំបិតព្រមគ្នា
បណ្តាលឲ្យហូរឈាមស្រោចខ្លួនរងរបួសធ្ងន់ធ្ងរ ។
ប្រភពដដែលបន្តថា ភ្លាមៗនោះម្តាយបានដឹកយកជនរងគ្រោះ យកទៅកាន់មន្ទីរពេទ្យ
ប៉ុន្តែអកុសល រូប គេបានស្លាប់បាត់បង់ជីវិត ទៅហើយ ។
ដោយសារករណីនេះបណ្តាលឲ្យមនុស្សស្លាប់នោះប្រជាពលរដ្ឋ
ដែលរស់នៅជិតកន្លែងកើតហេតុ បានរាយការណ៍ ប្រាប់សមត្ថកិច្ចមូលដ្ឋាន
ឲ្យចុះមកអន្តរាគមន៍ ។
គួរបញ្ជាក់ថា ក្រោយទទួលបានព័ត៌មានភ្លាមៗ
សមត្ថកិច្ចចម្រុះក្នុងខណ្ឌមានជ័យ បានចុះដល់ កន្លែងកើត ហេតុ
និងព័ទ្ធចាប់ខ្លួន ជនសង្ស័យ ឈ្មោះ ង្វៀង យ៉ាំងសាង បានយកមកកាន់ អធិការដ្ឋាន
នគរបាលខណ្ឌ មានជ័យ និងធ្វើការសាកសួរ ពាក់ព័ទ្ធនឹងករណី ខាងលើ រួចកសាង
សំណុំរឿង បញ្ជូនខ្លួនពួកគេ ទៅកាន់ សាលាដំបូង រាជធានីភ្នំពេញ
រង់ចាំផ្តន្ទាទោសតាមផ្លូវច្បាប់ ៕