ខេត្ដតាកែវ ៖ ឪពុកទើបតែស្លាប់បាន៣ថ្ងៃកូនស្រីបង្កើតបានសម្រេចចិត្ដចងក បញ្ចប់ជីវិតចោលប្ដីពិការភ្នែក ដោយ សារតែខឹងកូនស្រី ។ ហេតុការណ៍គួរឱ្យភ្ញាក់ ផ្អើលនេះបានកើតឡើងកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៤ វេលាម៉ោង១៥ និង ៣០នាទី ឋិតនៅភូមិអង្អចង្កេ ឃុំស្លា ស្រុកសំរោងទង ខេត្ដតាកែវ ។
ស្ដ្រីរងគ្រោះឈ្មោះមៀច មាន អាយុ ៤៦ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ មានកូនស្រីម្នាក់ឈ្មោះមៀវ ស្រីម៉ាច អាយុ២៣ឆ្នាំ ។
បើតាមការរៀបរាប់ពីប្ដីស្ដ្រីរងគ្រោះ ឈ្មោះជា សុគន្ធ បានឱ្យដឹងថា រូបគាត់ ពិការភ្នែកតាំងពីកំណើតមកម្ល៉េះ គាត់ស្រលាញ់ប្រពន្ធខ្លាំងណាស់ ដោយប្រកបរបរកូូតទ្រនៅក្នុងវង់ល្ខោនរបស់វង់ភីសុគន្ធា ប្រចាំនៅខេត្ដកំពង់ចាមដើម្បីរកប្រាក់ មកចិញ្ចឹមប្រពន្ធកូន ។ លោកបន្ដទាំង សេចក្ដីក្ដុកក្ដួលថា មុនពេលប្រពន្ធជាទី ស្រលាញ់របស់គាត់សម្រេចចិត្ដចងក សម្លាប់ខ្លួនគឺនៅពេលបុណ្យសពឪពុក បង្កើតរបស់ប្រពន្ធ រួចប្រពន្ធរបស់គាត់ បានស្ដីបន្ទោសឱ្យកូនស្រីពេញក្រមុំដោយ សារតែរឿងតិចតួច ហើយគាត់បាន ស្រែកប្រាប់ថា ឈប់មាត់ទៅនាំខ្មាសគេ ។ ក្រោយមកប្រពន្ធរបស់គាត់នៅតែបន្ដ ឈ្លោះប្រកែករាលដាលដល់រូបគាត់និង បងប្អូនបន្ថែមទៀតដោយលើករឿងចាស់ៗ ក្នុងគ្រួសារពីមុនមកនិយាយ តែត្រូវបង ប្អូនស្ដីថាឱ្យតិចតួចក៏រត់ទៅសម្ងំផឹកស្រា ម្នាក់ឯងបាត់ទៅ ។ លុះក្រោយមកពេល រូបគាត់និងបង ព្រមប្ដីនិងកូនរវល់រឿង គិតគូររឿងបុណ្យឪពុកនិងថ្លៃទំនិញផ្សេងៗមិនបាននៅផ្ទះ ក៏ស្រាប់តែប្រពន្ធរបស់ គាត់ឡើងលើផ្ទះរួចចងកសម្លាប់ខ្លួន ហើយត្រូវកូនស្រីស្រែកប្រាប់ថា ម្ដាយចងកនឹងខ្សែអង្រឹងលើធ្នឹមស្លាប់បាត់ទៅ ហើយ ។
ប្រភពពីសមត្ថកិច្ចស្រុកសំរោងបានឱ្យដឹងថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងកប្រាកដមែន ។ មូលហេតុដោយ សារមានទំនាស់តិចតួចក្នុងក្រុមគ្រួសារតែប៉ុណ្ណោះ ៕