ខេត្ដកណ្ដាល ៖ លោកវរសេនីយ៍ទោស៊ិន សេងលី នាយការិយាល័យនគរបាលព្រហ្ម ទណ្ឌកម្រិតស្រាលនៃស្នងការ ដ្ឋាននគរបាលខេត្ដកណ្ដាលបានឱ្យដឹងនៅព្រឹក ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៤ថា ជនសង្ស័យលួច ព្រះសុវណ្ណកោដ្ឋនិងព្រះបរម សារីរិកធាតុត្រូវបានតុលាការចោទប្រកាន់រួចហើយនៅថ្ងៃ ទី៨ ខែកុម្ភៈពីបទលួច មានស្ថាន ទម្ងន់ទោស ។ រីឯស្ដ្រីដែលទទួល ទិញមាសពីជនសង្ស័យក៏ត្រូវ បានចោទប្រកាន់ផងដែរពីបទ ទទួលផលចោរកម្ម ។
យោងតាមច្បាប់ជនសង្ស័យអាចនឹង ត្រូវផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារពី៣ឆ្នាំ ទៅ១០ឆ្នាំ ។ ចំណែកស្ដ្រីទទួលទិញផល ចោរកម្មអាចផ្ដន្ទាទោសពី៥ឆ្នាំទៅ១០ឆ្នាំ ប្រសិនបើតុលាការស្រាវជ្រាវស៊ើប អង្កេតរកឃើញថា ជនសង្ស័យ និងស្ដ្រីទទួលទិញពិតជាបានប្រព្រឹត្ដសកម្មភាពខាងលើនោះមែន ។
គួររំលឹកថា ព្រះសុវណ្ណកោដ្ឋ និង ព្រះបរមសារីរិកធាតុដែលត្រូវចោរ លួចយកពីលើភ្នំព្រះរាជទ្រព្យកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៣ ឥឡូវនេះត្រូវបាន កម្លាំងសមត្ថកិច្ចនគរបាលនៃស្នងការ ដ្ឋានខេត្ដតាកែវនគរបាលខេត្ដកណ្ដាលសហការជាមួយកម្លាំងនគរបាលក្រសួងមហាផ្ទៃដឹកនាំបញ្ជាផ្ទាល់ដោយនាយ ឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការ នគរបាលជាតិស្រាវជ្រាវនិងរកឃើញ វិញហើយ ។
ព្រះសុវណ្ណកោដ្ឋតម្កល់ព្រះបរមសារីរិកធាតុព្រះពុទ្ធដែលទើបនឹងរកឃើញវិញនៅខេត្ដតាកែវនោះ ត្រូវបានមន្ដ្រីសង្ឃ និងមន្ដ្រីព្រះបរមរាជវាំងដង្ហែយកទៅ រក្សាទុកនៅក្នុងព្រះបរមរាជវាំងនៅថ្ងៃសុក្រ ទី៧ ខែកុម្ភៈ ឆ្នាំ២០១៤ បន្ទាប់ពី តម្កល់ទុកនៅវត្ដចំពុះក្អែកអស់ពេល មួយយប់ ។
ចំណែកអាជ្ញាធរខេត្ដកណ្ដាលបាន បញ្ជូនជនសង្ស័យ២នាក់ថាជាចោរលួច ព្រះសុវណ្ណកោដ្ឋនិងវត្ថុបុរាណមានតម្លៃមួយចំនួនទៀតនៅព្រះសក្យមុនីចេតិយ លើភ្នំព្រះរាជទ្រព្យទៅតុលាការខេត្ដ កណ្ដាលស្របពេលគ្នានេះដែរ ដើម្បីបន្ដ នីតិវិធីសាកសួររកអ្នកពាក់ព័ន្ធបន្ថែម ។
សមត្ថកិច្ចអាជ្ញាធរខេត្ដតាកែវនិង ខេត្ដកណ្ដាលបញ្ជាក់ថា ការសាកសួរ បឋមលើជនសង្ស័យនៅស្នងការនគរ បាលខេត្ដមានម្នាក់ភេទប្រុសអាយុ ២៤ឆ្នាំ ឈ្មោះ កែវ រស្មី បានសារភាពថា រូបគេផ្ទាល់ជាអ្នកលួចដោយមិនជាប់ពាក់ព័ន្ធនឹងអ្នកដទៃទៀតឡើយ ។
ចំណែកជនសង្ស័យម្នាក់ទៀតជាស្ដ្រី ជាប់ពាក់ព័ន្ធនឹងករណីទទួលផលពីចោរកម្ម ។ ស្នងការនគរបាលខេត្ដកណ្ដាល លោកអៀវ ចំរើន មានប្រសាសន៍នៅថ្ងៃ ទី៧ ខែកុម្ភៈ ដោយសន្និដ្ឋានថា ក្នុងករណី នេះអាចមានអ្នកជាប់ពាក់ព័ន្ធលើសពី ម្នាក់ ។ លោកកន្លែងថា “ព្រោះកិច្ចការ ហ្នឹងយើងជឿថាមិនអាចធ្វើតែម្នាក់ឯង ទៅកើតទេ មិនអ៊ីយចឹងព្រោះព្រះអង្គនៅ លើភ្នំហ្នឹងប្រហែលជា១០អង្គឯណោះ រួម ទាំងសារីរិកធាតុកោដ្ឋហ្នឹងផង អ៊ីោចឹងមិន អាចធ្វើម្នាក់ឯងបានអ៊ី១ចឹងយើងត្រូវបន្ដសួរស្រាវជ្រាវបន្ដទៀត” ។
ចំណែកអភិបាលរងខេត្ដតាកែវលោក ឡាយ វណ្ណៈ មានប្រសាសន៍ថា ការចាប់ ខ្លួននេះធ្វើឡើងតាមតម្រុយមួយក្នុង ចំណោមតម្រុយជាច្រើនទៀតដែលជា កិច្ចសហការរវាងសមត្ថកិច្ចអាជ្ញាធរខេត្ដលោក និងខេត្ដកណ្ដាល ។
លោកបញ្ជាក់ថា ជនសង្ស័យរស់នៅ ឃុំខ្វាវ ស្រុកទ្រាំង ខេត្ដតាកែវ ហើយធ្លាប់ ជូនជីដូនទៅមកដើម្បីសុំទាននៅភ្នំឧដុង្គ ឬភ្នំអដ្ឋរស្សនោះ ។ អាជ្ញាធរមានការ សង្ស័យលើគ្រួសារគាត់ដែលធ្លាប់ក្រ តែមួយរយៈនេះគាត់មានលុយធ្វើផ្ទះថ្មី និងទិញឡានថ្មីទំនើបទៀតផង ។
សមត្ថកិច្ចខេត្ដតាកែវសហការជា មួយសមត្ថកិច្ចខេត្ដកណ្ដាលបានរកឃើញព្រះសុវណ្ណកោដ្ឋតម្កល់ព្រះសារីរិកធាតុ ព្រមទាំងព្រះអង្គមាសដាំពេជ្រមួយអង្គ និងមួយអង្គទៀតស្រោបមាសតែមាស នោះនៅសល់តែត្រង់ព្រះកេសទេ កាលពី រសៀលថ្ងៃទី៦ ខែកុម្ភៈ ក្នុងស្រុកទ្រាំង ខេត្ដតាកែវ ។ សមត្ថកិច្ចក៏បានបញ្ជូនខ្លួន ជនសង្ស័យចំនួនបួននាក់ទៅសាកសួរនៅ ស្នងការនគរបាលខេត្ដនេះហើយក្រោយមកបានដោះលែងពីរនាក់វិញក្នុងនោះមានស្ដ្រីវ័យចំណាស់ម្នាក់អាយុជាង៧០ឆ្នាំ ។
ក្រោយពេលឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចឆែកឆេររកឃើញព្រះបរម សារីរិកធាតុ និងព្រះបដិមាមួយចំនួន នៅសេសសល់ពីការរំលាយយកមាស ហើយបានយាងសម្ដេចព្រះពោធិវាំង អំ លឹមហេង ព្រះសង្ឃនាយករងទី២មក ពិនិត្យព្រះសុវណ្ណកោដ្ឋព្រះបរមសារីរិកធាតុនៅស្នងការដ្ឋាននគរបាលខេត្ដតាកែវ ហើយព្រះអង្គទទួលស្គាល់ថា របស់នោះ ជារបស់ពិតនិងទទួលយករក្សាទុកបណ្ដោះអាសន្នមុននឹងប្រគល់ជូនទៅខាងព្រះបរមរាជវាំង ។
កាលពីវេលាថ្ងៃត្រង់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៤ព្រះបរមកោដ្ឋតម្កល់ព្រះសារីរិកធាតុព្រះពុទ្ធសាមនគោត្ដមនៃយើង ត្រូវបានអាជ្ញាធរស្រាវជ្រាវរកឃើញនៅក្នុងភូមិកោះស្រុកទ្រាំងខេត្ដតាកែវ ដោយមានការឃាត់ខ្លួនជនសង្ស័យមួយរូបឈ្មោះកែវ រស្មី ជាយុវជនអាយុ ២៤ឆ្នាំ ។
តាមការឱ្យដឹងពីអាជ្ញាធរមានសមត្ថកិច្ចក្រៅពីការចាប់ឃាត់ខ្លួនជនសង្ស័យ គេបានរឹបអូសវត្ថុមានតម្លៃមួយចំនួន ដែលចោររូបនេះនឹងបក្សពួកបានលួចយកទៅហើយបញ្ចេញទៅទីផ្សារមិនទាន់ អស់ ។ ក្នុងនោះមានព្រះបរមកោដ្ឋដែល តម្កល់ព្រះសារីរិកធាតុបិទជិតរូបព្រះពុទ្ធបដិមាករដែលចោរបកយកមាសទៅ លក់ត្បូងគ្រឿងអលង្ការនិងវត្ថុតាងដទៃ ទៀតជាច្រើន ។ ឧបនាយករដ្ឋមន្ដ្រី និង ជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃលោក ស ខេង ថ្លែងនៅក្នុងព្រះបរមរាជវាំងនៅរសៀលថ្ងៃសុក្រ ទី៧កុម្ភៈ ក្រោយពីដង្ហែព្រះ សុវណ្ណកោដ្ឋនៃព្រះបរមសារីរិកធាតុពីវត្ដចំពុះក្អែកទៅដល់ព្រះបរមរាជវាំងថា ករណីនេះនៅតែមុខសញ្ញាដែលត្រូវស្រាវជ្រាវរកអ្នកពាក់ព័ន្ធបន្ដទៀត ។ លោក បន្ដថា នេះជាជនសង្ស័យទី៦ហើយដែល បានចាប់ខ្លួន ហើយលោកបញ្ជាក់ថា អ្នកទី៦នេះជាជនដៃដល់មុនគេដោយសាររកឃើញវត្ថុតាងនៅនឹងផ្ទះរបស់គាត់ ។ លោកៅឧបនាយករដ្ឋមន្ដ្រីបញ្ជាក់យ៉ាងដូច្នេះថា “ព្រះពុទ្ធរូបមួយចំនួនបានទៅ នៅហ្នឹងផ្ទះគាត់ ។ អ៊ីដចឹងបើទោះបីជាគាត់ ពុំមានពិរុទ្ធភាពក្នុងរឿងនេះ ក៏គង់គាត់ មានពិរុទ្ធភាពពីរឿងគាត់យកព្រះពុទ្ធរូប ចេញពីកន្លែងហ្នឹងពីកន្លែងព្រះសក្យមុនី ចេតិយយកទៅដាក់នៅផ្ទះគាត់ ហើយ គាត់យកទៅមានច្បាប់ទម្លាប់ពីណាមក គឺមានន័យថា ខុសបាត់ទៅហើយអ៊ីផចឹង រឿងនេះគឺថាយើងមិនទាន់ចោទគាត់ថាពាក់ព័ន្ធយ៉ាងណាទេ អ៊ីបចឹងយើងនឹងបន្ដ សិក្សាស្រាវជ្រាវករណីនេះឱ្យបានច្បាស់លាស់” ។
កាលពីខែធ្នូ ឆ្នាំ២០១៣ សាលាដំបូង ខេត្ដកណ្ដាលបានសម្រេចឃុំជនសង្ស័យទាំង៥នាក់ជាឆ្មាំយាមព្រះសក្យមុនីចេតិយលើកំពូលភ្នំព្រះរាជទ្រព្យនោះ ដោយផ្អែក ទៅលើវត្ថុតាងដែលអាជ្ញាធរប៉ូលិសរក ឃើញនៅផ្ទះរបស់ជនសង្ស័យបន្ទាប់ពី តុលាការបានសាកសួររួច ។
ព្រះសុវណ្ណកោដ្ឋតម្កល់ព្រះសារីរិក ធាតុរបស់ព្រះសម្មាសម្ពុទ្ធរួមនឹងព្រះពុទ្ធបដិមាជាច្រើនអង្គទៀតធ្វើពីមាស សំរឹទ្ធ និងលង្ហិន ដែលមានតម្លៃរាប់ពាន់ដុល្លារ ត្រូវបានចោរលួចគាស់យកពីព្រះសក្យមុនីចេតិយលើកំពូលភ្នំព្រះរាជទ្រព្យ ក្នុង ស្រុកពញាឮ ខេត្ដកណ្ដាល កាលពីយប់ថ្ងៃ ទី៩ឈានចូលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៣ ៕