ខេត្តបាត់ដំបង
៖ នគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល
នៃស្នងការដ្ឋាននគរបាលខេត្ត
បានបញ្ជូនខ្លួនបុរសម្នាក់ដែលខឹងក្រុមផឹកស៊ីស្រែកឡូឡាចំអករំខានដល់ការផឹកស៊ីរបស់ខ្លួន្ហហើយបាន
យកដងពូថៅវាយបុរសម្នាក់ទៀត បណ្តាលឲ្យបែកក្បាល
ហើយគេចខ្លួនមួយរយៈទៅតុលាការ ។ ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ
នគរបាលស្រុកឯកភ្នំធ្វើឡើងកាលពីម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៤ នៅផ្ទះជនសង្ស័យឋិតក្នុងក្រុមទី២៤ ភូមិសំរោងស្នោរ
ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
ហេតុការណ៍បង្កជម្លោះប្រព្រឹត្តឡើងកាលពីវេលាម៉ោង២១យប់
ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៤ នៅក្រុមទី២៤ ភូមិសំរោងស្នោរ
ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
លោក សម
សុផុន នាយផ្នែកព្រហ្មទណ្ឌកំរិតស្រាល បានអោយដឹងថា ជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ
វុធ រ៉ូត ហៅតង អាយុ១៩ឆ្នាំ ជាកម្មករសំណង់
មានទីលំនៅភូមិកើតហេតុ ។ វត្ថុតាងដែលដកហូតបានមានដំបងឈើ(ដងពូថៅថ្មី)ប្រវែងកន្លះម៉ែត្រ
។ ចំណែក
ជនរងគ្រោះមានឈ្មោះ ឌឹម សំកុល អាយុ៣៦ឆ្នាំ រងរបួសក្បាលមានទីលំនៅក្នុងភូមិកើតហេតុជាមួយគ្នាជនសង្ស័យ
។
ជនសង្ស័យ បានសារភាពថា
មុនពេលកើតហេតុ ខ្លួនបានឈរផឹកស្រាក្បែរក្លោងទ្វារវត្តសំរោងស្នោរ ពេលនោះមានមនុស្សមួយក្រុមមានគ្នា៤ទៅ៥នាក់ផឹកស្រានៅក្នុងផ្ទះ ជិតកន្លែងខ្លួនឈរ ហើយបានស្រែឡូឡាចំអករំខានដល់ការផឹកស៊ីរបស់ខ្លួន
។ ដោយ ខ្លួនស្គាល់សំឡេងឈ្មោះ សៀង ហៃ ជាអ្នកស្រែកឡូឡា បន្ទាប់មកខ្លួនក៏ដើរទៅយកដងពូថៅពីផ្ទះសំដៅមកក្រោយផ្ទះឈ្មោះ ទុំ សុធា
ស្រែកហៅបបួលវាចេញមកវាយគ្នា តែឈ្មោះ សៀង ហៃ មិនចេញពីកន្លែងផឹកមកទេ
។ បន្ទាប់មក ឈ្មោះ សំ កុល បានចេញពីផ្ទះមកសំឡុតខ្លួនមិនអោយស្រែកឡូឡាវិញ ព្រមទាំងវាយមកលើខ្លួន ដោយស៊ូទ្រាំមិនបានក៏យកដងពូថៅនៅនឹងដៃវាយតបវិញមិនដឹងត្រូវ ត្រង់ណាទេ
ហើយរត់គេចទៅសំងំនៅផ្ទះចែនឿន និងលាក់ដងពូថៅទុករហូតយប់ស្ងាត់ទើបទៅដេកនៅផ្ទះ
។ លុះនៅព្រឹកថ្ងៃទី២៥ ខែឆ្នាំដដែល ខ្លួនបានចេញពីផ្ទះទៅយកដងពូថៅពីផ្ទះចែនឿនក្រោយពេលត្រឡប់មកទុកនៅផ្ទះវិញបានមួយសន្ទុះ
ក៏ត្រូវនគរបាលទៅឃាត់ខ្លួនតែម្តង។
លោក សម
សុផុន បានបញ្ជាក់ថា យោងតាមស្នាមរបួសជនរងគ្រោះនិងវត្ថុតាង
ព្រមទាំងចម្លើយសារភាពរបស់ជនសង្ស័យ
សមត្ថកិច្ចបានរៀបចំកសាងសំណុំរឿងពីបទហិង្សាចោយចេតនា
បញ្ជូនទៅកាន់់តុលាការនាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៤ ចាត់ការតាមនីតិវិធី
៕