ភ្នំពេញ ៖
អ្នកប្រដាល់ទាំងពីរនាក់នេះបានជួបប្រកួតគ្នាម្តងហើយ តាំងពីថ្ងៃទី១២ ខែកុម្ភៈ
ឆ្នាំ២០១២មកម្ល៉េះ ដោយក្នុងការជួបគ្នានោះ
កីឡាករ
ឌុន រដ្ឋា
វាយចាញ់
កីឡាករ វ៉ោយ
សុធន ត្រឹមពិន្ទុតែប៉ុណ្ណោះ ។ ដូច្នេះហើយ ទើប ឌុន រដ្ឋា
សុំឡើងសងសឹកវិញ
នៅសង្វៀនប៉ុសិ៍្តបាយ័នថ្ងៃសុក្រនេះ
។
តាមពិតទៅអ្នកប្រដាល់ទាំង២រូបនេះមានរបៀបវ៉ៃល្អដូចគ្នា តែបើនិយាយពីជង្គង់នៅស្រុកខ្មែរគេលំបាកនឹងរកនរណាដែលវាយបានល្អដូច
កីឡាករ វ៉ោយ
សុធន ណាស់ គ្រាន់តែពេលខ្លះគូប្រកួតខ្លាំងជាង គួបផ្សំនឹងខ្លួនឯងចិត្តតូចទៀតនោះ ទើប សុធន វាយជង្គង់មិនចេញ ឬមិនហ៊ានវាយតែម្ដង ។
សុធន ពេលនេះគ្រាន់តែជាខ្លាចាស់គ្មានចង្កូមប៉ុណ្ណោះ គ្រាន់តែគេចិត្តធំ និងស៊ូ ព្រមទាំងមានស្នៀតជង្គង់ល្អតែការវ៉ៃរបស់គេស្រុតចុះច្រើន ហើយការប្រកួតភាគច្រើនគេជួបបរាជ័យ គ្រាន់តែគេតែងតែវាយបាន៥ទឹកប៉ុណ្ណោះ ។
អាចនិយាយបានថា សម្រាប់ការប្រកួតលើកនេះ សុធន ជាអ្នកប្រដាល់មួយរូបសម្រាប់គេបង្ក្រាប ។
តែទោះជាយ៉ាងណា ការប្រកួតចុងក្រោយរបស់ សុធន គឺនៅតែវាយឈ្នះដដែល ពោលគឺវាយឈ្នះ ទឹម សាន្ត អ្នកប្រដាល់ក្លិបកុសលកីឡាដោយពិន្ទុ
(
០៣ កុម្ភៈ២០១៤
)
។ ឯការប្រកួតចុងក្រោយរបស់ ឌុន រដ្ឋា
វិញ គឺវាយឈ្នះ ឡុង សុវណ្ណឌឿន អ្នកប្រដាល់ក្លិបសាលវ័ន្តកីឡាដោយពិន្ទុ(
០៣ កុម្ភៈ ២០១៤
) ។
សម្រាប់ការប្រកួតសងសឹកនេះ បើសិនជាឌុន រដ្ឋា នៅតែវាយចេញយឺតនិងស្ពឹកស្រពន់នោះ ការសងសឹករបស់គេក៏មិនអាចសម្រេចបានដែរ ព្រោះ សុធន ថ្វីត្បិតតែអន់ជាងមុន ប៉ុន្តែគេវាយនៅតែមានផ្លែល្អដដែល ។ ចាំមើល ការជួបគ្នាលើកនេះ តើនរណាឈ្នះ ?
កីឡាការិនី អេ យ៉ានុត ក្លិបអេភូថងកីឡា នឹងត្រូវប្រកួតជាមួយកីឡាការិនីវី ស្រី ឆាយ ក្លិបនាគមានជ័យ ។ យ៉ានុត ខានប្រកួតយូរដែរ ហើយក្រោយពីនាងវាយចាញ់កីឡាការិនី សឹង តុ ក្លិបតាឡីដំរីមានរិទ្ធ
នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៣កន្លងមកនេះ ។
ទោះជាយ៉ាងនេះ ក្តី វី ស្រីឆាយ មិនអាចមានការធ្វេសប្រហែសបានឡើយ។
វីវ៉ាសាមីត អ្នកប្រដាល់ក្លិបមហិទ្ធិឫទ្ធិតាដំបងដែកនឹងជួបប្រកួតជាមួយ សូយ សែនខ្មៅ អ្នកប្រដាល់ក្លិបពោធិជ័យកីឡា។ ពីរនាកនេះ ពុំដែលប៉ះគ្នាទេពីមុនមក។
សូយ សែនខ្មៅ ជាអ្នកប្រដាល់ទើបស្គាល់រេញបានម្តងពីរដងប៉ុណ្ណោះ ដែលឡើងប្រកួតចុងក្រោយនេះ(
៩ កុម្ភៈ ២០១៤
)
គេវាយចាញ់ ហាក់ បាន់ធី អ្នកប្រដាល់ក្លិបរ៉ាហាប់ស្វាយប៉ាក ដោយពិន្ទុ។
សម្រាប់ការជួបវីវ៉ា សាមីត លើកនេះ សែនខ្មៅ ទំនងជាមិនឈ្នះ សាមីត នោះឡើយ។ វីវ៉ា សាមីត គេប្រកួតចុងក្រោយនេះ វាយស្មើជាមួយ សាក់ សំវណ្ណៈ អ្នកប្រដាល់ក្លិបក្រសួងកសិកម្ម ៕