ខេត្ដពោធិ៍សាត់ ៖
ក្មេងស្ទាវម្នាក់ដោយសារតែជាតិស្រវឹង និងមានតណ្ហាពុះកញ្ជ្រោលផងនោះ បានលួងលោមកុមារាម្នាក់ ចូលទៅក្នុងព្រៃស្ងាត់ រួចធ្វើសកម្មភាពរំលោភតាមរន្ធគូទ រហូតបានសម្រេចបំណងរបស់ខ្លួន កាលពីវេលាម៉ោង ៦និង
៣០ នាទីល្ងាច ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៤ នៅក្នុងភូមិចាមថ្មី ឃុំឈើតុំ ស្រុកក្រគរ ខេត្ដពោធិ៍សាត់ ហើយក្រោយមកត្រូវ សមត្ថកិច្ចនគរបាល ចាប់បញ្ជូនដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការបន្តតាមនីតិវិធី។
ករណីឃាត់ខ្លួននេះធ្វើឡើង ដោយយោងតាមពាក្យបណ្ដឹង របស់ម្ដាយកុមារារងគ្រោះ មានឈ្មោះ សាត រ៉ូនី ខណៈដែលកូនប្រុសរបស់គាត់ បាននិយាយរៀបរាប់ ពីការឈឺចុកចាប់ រន្ធ គូទ រួចមក ។ ជនសង្ស័យមានឈ្មោះ ម៉ាត់ យ៉ា ជាជនជាតិខ្មែរអ៊ិស្លាម អាយុ ១៥ឆ្នាំ មានទីលំនៅ ភូមិ-ឃុំ កើតហេតុខាងលើ ជាមួយនឹងជន រងគ្រោះ ជាកុមារាឈ្មោះ សាត រ៉ូនី អាយុ ៣ឆ្នាំ រស់នៅក្នុងបន្ទុកគ្រួសារ ។ ចំពោះរឿងនេះនគរបាលខេត្ដ បានបញ្ជូនជនសង្ស័យ ទៅកាន់សាលាដំបូង ដើម្បីវិនិច្ឆ័យទោស ទៅតាមផ្លូវច្បាប់៕