ខេត្តកណ្តាល ៖
អគ្គិភ័យបានឆាបឆេះ ហាងលក់គុយទាវមួយកន្លែង នៅរង្វង់មូលលោកតាម៉ៅ ខណៈដែលម្ចាស់ផ្ទះ ចាក់សោរចេញទៅភ្នំពេញបាត់ កាលពីវេលាម៉ោង ៣និង៣០ រសៀល ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៤ នៅកណ្តាលក្រុងតាខ្មៅ
ខេត្តកណ្តាល បង្កឲ្យមានការភ្ញាក់ផ្អើល និងមានការជួយ អន្តរាគមន៍ភ្លាមៗផងដែរ។
សមត្ថកិច្ចបានឲ្យដឹងថា អគ្គិភ័យនេះបង្កឡើង ដោយភ្លើងចង្ក្រានប្រើធ្យូង ដែលម្ចាស់ផ្ទះ ពន្លត់មិនទាន់រលត់ ហើយថែមទាំងមាន ដាក់កៅអីជ័រនៅក្បែរនោះ ហើយចាក់សោរផ្ទះ ទៅបាត់ ពេលភ្លើងចង្ក្រានឆេះឆាប ដល់កៅអីជ័រ ក៏បង្កើតភ្លើងនិងផ្សែងខ្មៅ ចេញមកខាងក្រៅ បានអ្នកជិតខាងឃើញ ក៏ប្តឹងនគរបាល ចេញឡានទឹក ២គ្រឿងមកជួយអន្តរាគមន៍ បានទាន់ពេលវេលា៕